សម្ដេច ហ៊ុន សែន ស្នើឲ្យអាជ្ញាធរគ្រប់រាជធានី-ខេត្ដ អនុញ្ញាតឲ្យមានការរៀបចំអាពាហ៍ពិពាហ៍ឡើងវិញជាធម្មតា

0
136

នៅមុននេះបន្ដិច (រាត្រីថ្ងៃទី១៨ ខែវិច្ឆិកា) យោងតាមសេចក្ដីប្រកាសព័ត៌មានជាសារសំលេងរបស់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានស្នើដល់អាជ្ញាធរគ្រប់រាជធានី ខេត្ដ អនុញ្ញាតឲ្យមានការរៀបចំអាពាហ៍ពិពាហ៍ឡើងវិញជាធម្មតាឡើងវិញ ក្រោយបានប្រកាសផ្អាកបន្ទាប់ពីមានព្រិត្ដិការណ៍ ០៣ វិច្ឆិកា កន្លងទៅ។

បើយោងតាមតាមប្រសាសន៍របស់សម្ដេចបានរៀបរាប់យ៉ាងដូច្នេះថា “ ខ្ញុំសូមស្នើរឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ គ្រប់ខេត្ដ រាជធានី ស្រុក ឃុំ សង្កាត់ ដែលមានការរៀបអាពាហ៍ពិពាហ៍ គឺអនុញ្ញាតឲ្យបងប្អូនរៀបការទៅ ជាទម្លាប់ប្រពៃណីខ្មែរ របស់យើង ក្នុងខែនេះ ចាប់ពីខែនេះដល់ខែចូលវស្សាជាពិសេស គឺរដូវ បង្ហើយនេះ មានរៀបអាពាហ៍ពិពាហ៍ ដូច្នេះសុំសម្រួល ក្នុងការរៀបអាពាហ៍ពិពារ គ្រាន់តែឲ្យយកចិត្ដទុកដាក់ទៅលើបញ្ហា ទាក់ទង់នឹងការអនាម័យ នាក់ទងនឹងការ អ្វីដែលជាតម្រូវការណែនាំរបស់ក្រសួងសុខាភិបាលតែប៉ុណ្ណោះ”៕ប្រភព business Cambodia