យុវជនស្ម័គ្រចិត្តម្នាក់បានស្លាប់ ពេលកំពុងបើកម៉ូតូលឿន ទៅជួយសម្រួលចរាចរណ៍សម្រាប់រថយន្តសង្រ្គោះបន្ទាន់ នៅខណ្ឌច្បារអំពៅ

0
171

ភ្នំពេញ)៖ យុវជនម្នាក់ដែលជាអ្នកស័គ្រចិត្ត ខណៈកំពុងបើកម៉ូតូទៅជួយសម្រួលរថយន្តសង្រ្គោះបន្ទាន់ដឹកអ្នកជំងឺនោះ ស្រាប់តែទាក់ដៃចង្កូតដួលចូលក្រោយមហាយឡេឌ័រ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្ដាល២A-៨៩៦៦ បណ្ដាលឱ្យដួលបោកក្បាលស្លាប់ក្រោយបញ្ជូលដល់មន្ទីរពេទ្យបង្អែកខណ្ឌ។

ហេតុការណ៍នេះ បានកាលវេលាម៉ោង៥៖០០នាទីល្ងាច ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចផ្លូវជាតិលេខ១ ស្ថិតនៅភូមិទួលតាចាន់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

លោក ឯក សារ៉ន អធិការរងទទួលផែនចរាចរណ៍ខណ្ឌ បានឱ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ចក់ ទី អាយុ២១ឆ្នាំ មុខរបរសន្តិសុខឯកជន ស្នាក់នៅផ្ទះលេខ៣៨៨ ផ្លូវម៉ៅសេទុង សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

មិត្តភក្តិជនរងគ្រោះ បានឱ្យដឹងថា ជនរងគ្រោះបានជិះម៉ូតូយ៉ាងលឿន ដើម្បីជួយសម្រួលចរាចរណ៍រថយន្តសង្រ្គោះមកពីខេត្ត ចូលរាជធានីភ្នំពេញ ហើយក៏ទាក់ដៃចង្កូតជាមួយរថយន្តសង្រ្គោះ ដួលហើយអូសចូលរថយន្ត១គ្រឿងទៀត ដែលបើកបញ្ច្រាស់ទិសដៅគ្នាចូលក្រោមរថយន្តភ្លាមៗ ក៏បានហៅរថយន្តសង្រ្គោះមន្ទីរពេទ្យបង្អែកខណ្ឌ មកដឹកយកទៅព្យាបាលតែអកុសល ជនរងគ្រោះបានស្លាប់ពេលដល់មន្ទីរពេទ្យបង្អែក។

បើតាមមិត្តភក្តិ, ជនរងគ្រោះជាក្រុមស្ម័គ្រចិត្ត ឱ្យតែឃើញរថយន្តសង្រ្គោះមិនថា មកពីខេត្ត ឬក្នុងក្រុងទេ ក៏ទំនាក់ទូរស័ព្ទហៅគ្នា ដើម្បីជិះម៉ូតូនៅពីមុខរថយន្តសង្រ្គោះ ដើម្បីសម្រួលចរាចរណ៍ ដោយមិនគិតពីថវិកានោះទេ ជាទឹកចិត្តថាបងប្អូនគេ ឬយើងដែលត្រូវប្រញាប់ទៅសង្រ្គោះអាយុជីវិត។

នគរបាលបានបញ្ជាក់ដែរថា ជារឿយៗ ពិតជាឃើញមានអ្នកជិះតាមរថយន្តសង្រ្គោះមែន ហើយគោលដៅនគរបាលពេលខ្លះបានហៅឃាត់សួរដោយសារម៉ូតូរបស់ស៊ីផ្លេឮខ្លាំងពេកខុសពីស៊ីផ្លេម៉ូតូ និងស្មានតែក្រុមគ្រួសារអ្នករងគ្រោះតែពេលសួរនាំថា មិនមែនសាច់ញាតិគ្រាន់តែចង់ជួយឱ្យរថយន្តសង្រ្គោះទៅបានលឿនប៉ុណ្ណោះ។

តែនគរបាលបានអប់រំញឹកញាប់ដោយសារនគរបាលលើកពីច្បាប់ចរាចរណ៍ថា យើងធ្វើបែបនេះខុសហើយ និងហានីភ័យគ្រោះថ្នាក់របួស ឬអាចស្លាប់ដល់ខ្លួនយើង និងអ្នកដ៏ទៃដោយសារ យើងបើកលឿនចៃដន្យមានម៉ូតូរថយន្តបើកឆ្លងកាត់មិនគ្រោះថ្នាក់ ឬចៃដន្យនៅពីមុខរថយន្តសង្រ្គោះយើងចាប់ហ្វ្រាំងលឿនរថយន្តអាចហ្វ្រាំងទាន់ដែរ ឬទេ។

ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ បានប្រគល់ទៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីយករថយន្ត និងម៉ូតូព្រមទាំងអ្នកបើកបរ រថយន្តហាយឡេឌ័រ បុរសឈ្មោះ នួន សុភ័ក្ត ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរបុគ្គលិក្រុមហ៊ុនឯកជន ស្នាក់នៅផ្ទះលេខ៤១៦ ផ្លូវជាតិលេខ១ ភូមិគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល រងចាំធ្វើការដោះស្រាយជាក្រោយបន្តទៀត៕ប្រភព Fresh News