ចាំទេ! តួ​ស្រី​ក្នុង​​រឿង​ហ្លួង​ព្រះស្ដេច​កន ហេតុ​អី​ស្ងប់ស្ងាត់? បាត់​ទៅណា?

0
181

បន្ទាប់​ពី​ឆុំ វ​ត្តី បាន​ចូល​រោងការ​រួច​មក អ្នកគាំទ្រ ក៏​ដូច​ជា​ទស្សនិកជន​ទូទៅ កត់សម្គាល់​ឃើញ​ថា នាង​​មិន​ទាន់​បាន​វិល​មក​រក​ការងារ​សម្តែង​ជា​ថ្មី​ឡើង​វិញ​ឡើយ ។ គេ​ដឹង​ថា​នាង​ត្រូវ​ចំណាយ​ពេល​​ច្រើន​ជាមួយនឹង​គ្រួសារ ស្រប​ពេល​ដែល​នាង​ក៏​ទទួល​បានការ​ងារ​ថ្មី​ពី​គ្រួសារ​ខាង​ស្វាមី​ក្នុង​ការ​មើល​ការងារ​ខុស​ត្រូវ​ក្នុង​ផលិតកម្ម និង​ការងារ​ក្រុមហ៊ុន​សេវា​ដឹក​ជញ្ជូន ។ ទោះជា​យ៉ាងណា​ក្ដី ក្នុង​នាម​ជា​តារា​សម្ដែង​ម្នាក់ ទោះជា​មានការ​ងារ​ផ្សេង​បែប​ណា នាង​គួរតែ​ឆ្លៀត​ចូលរួម​សម្ដែង។
ហេតុផល​តារា​សម្តែង​ឆុំ វ​ត្តី ទើបតែ​បាន​បង្ហាញ គឺ​នាង​កំពុង​ពពោះ​កូន​ដំបូង បន្ទាប់​ពី​នាង និង​កូនប្រុស​ម្ចាស់​ផលិតកម្ម​ចូល​រោងការ​ជិត​មួយ​ឆ្នាំ​មកនេះ ។ អ្នកគាំទ្រ​បាន​សម្តែង​ការ​អបអរសាទរ​តួឯក​ខ្សែភាពយន្ត​ខ្នាត​ធំ​រឿង ​«​ហ្វួ​ង​ព្រះស្តេច​កន​» រូប​នេះ ។តាម​រយៈ​រូបថត​ដែល​ឆុំ វ​ត្តី បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក ថ្មី​ៗ​នេះ​បញ្ជាក់​ថា រូប​នាង​ចាប់ផ្តើម​ពពោះ​ជា​លើ​ដំបូង ។ ជាមួយ​រូបថត​ពិនិត្យ​មើល​ផ្ទៃពោះ​នោះ ឆុំ វ​ត្តី ក៏​បាន​ភ្ជាប់​ជាមួយនឹង​សារ​ថា «​ថាម​ពល​ជីវិត​»​ដែល​នោះ​បញ្ជាក់​ថា តំណក់ឈាម​ក​លើក​ដំបូង​រវាង​នាង និង​ស្វា​មីនា​ពេល​នេះ គឺជា​ចំណងដៃ​ដ៏​ពិសេស​បំផុត​មួយ​សម្រាប់​ជីវិត​ជា​ប្តី​ប្រពន្ធ​របស់​ពួក​នាង ។​ ប្រភព កោះសន្តិភាព