មេធំ Air Asia ជប៉ុន សុំទោសភ្ញៀវទាំងទឹកភ្នែក ខណៈខ្លួនក្ស័យធនមិនអាចទូទាត់លុយជូនភ្ញៀវវិញបាន

0
114

ក្រុមហ៊ុនអាកាសចរណ៍ Air Asia ​​ត្រូវបានគេស្គាល់ថាគឺជាក្រុមហ៊ុនអាកាសចរណ៍ដ៏ល្បីល្បាញមួយនៅក្នុងតំបន់អាស៊ី ហើយមានមនុស្សជាច្រើនពេញចិត្តខ្លាំងក្នុងការប្រើប្រាស់សេវាកម្មក្រុមហ៊ុនអាកាសចរណ៍មួយនេះ ចំណែកឯមនុស្សមួយចំនួនទៀតទោះបីជាមិនបានប្រើប្រាសសេវាកម្ម យ៉ាងហោចណាស់ក៏ស្គាល់ដែរ ។

ប៉ុន្តែអ្វីដែលមិនស្មាននោះ ក្រុមហ៊ុនអាកាសAir Asia នៅជប៉ុនមួយនេះត្រូវបានធ្វើការប្រកាសក្ស័យធនហើយ ជាក់ស្តែងយោងទៅតាមការចុះផ្សាយសារព័ត៌មាន Bangkok Post បានអោយដឹងយ៉ាងដូច្នេះថា ក្រុមហ៊ុនអាកាសចរណ៍ AirAsia Japan Co បានដាក់ពាក្យក្ស័យធនទៅតុលាការទីក្រុងតូក្យូកាលពីខែមុន ថាខ្លួននឹងបញ្ឈប់ប្រតិបត្តិការនៅក្នុងប្រទេសនេះដោយសារតែជំងឺរាតត្បាតដែលបានបំផ្លាញដល់ការធ្វើដំណើរទូទាំងពិភពលោក។

សារព័ត៌មានដដែលបានអោយដឹងទៀតផងដែរថា ជើងហោះហើររវាងប្រទេសជប៉ុននិងទិសដៅដូចជាទីក្រុងបាងកកប្រទេសថៃនឹងបន្តប្រតិបត្តិការដោយក្រុមហ៊ុនអាកាសចរណ៍Air Asia ផ្សេងទៀត បន្ថែមពីនេះទាក់ទិនទៅនឹងភ្ញៀវដែលបានកក់សំបុត្រយន្តហោះ បច្ចុប្បន្នAirAsia Japan មិនអាចដោះស្រាយការសងប្រាក់មកវិញបានទេ ហើយក្រុមហ៊ុនពិតជាមានពិតជាសោកស្តាយ និងសុំទោសខ្លាំងបំផុតចំពោះភាពរអាក់រអួលដែលបង្កឡើងដល់អតិថិជនដែលបានប្រើប្រាស់ឬកក់ជើងហោះហើរ AirAsia Japan ។

លើពីនេះទៅទៀត ក្រុមហ៊ុនអាកាសចរណ៍ AirAsia ជប៉ុនបានលុបចោលជើងហោះហើរទាំងអស់រួមទាំងជើងហោះហើរ Nagoya និង Taipei ។ ម្យ៉ាងវិញទៀតបើនិយាយពីសេវាកម្មដែលដំណើរការទៅប្រទេសជប៉ុនដោយក្រុមហ៊ុនអាកាសចរណ៍ផ្សេងទៀតរបស់Air Asia នៅក្នុងប្រទេសថៃនិងហ្វីលីពីននឹងមិនរងផលប៉ះពាល់ទេ មានន័យថាAir Asia ថៃនិងហ្វីលីពីន នៅតែអាចដំណើរការបានប្រសិនបើមានការបន្ធូរបន្ថយការធ្វើដំណើរ ឫការបើកព្រំដែនឡើងវិញ ។

គួរជម្រាបផងដែរថា សម្រាប់អតិថិជនដែលបានកក់ជើងហោះហើរ AirAsia Japan អាចដាក់ពាក្យសុំការសងប្រាក់វិញបានចាប់ពីខែមេសានៅឆ្នាំក្រោយ ឬពួកគេនឹងទទួលបានឥណទានដែលអាចត្រូវបានប្រើនៅលើជើងហោះហើរផ្សេងទៀតដែលដំណើរការដោយ AirAsia ។ប្រភព businesses Cambodia