ខេត្តបន្ទាយមានជ័យ ៖ ផ្លូវដែលរងការខូចខាតដោយទឹកជំនន់នៅខេត្តបន្ទាយមានជ័យ មានចំនួន៩៦៥កន្លែង ស្មើនឹងប្រវែង៦៩៦.០០៩ម៉ែត្រ ក្នុងនោះមានផ្លូវអភិវឌ្ឍន៍ចំនួន៦០ខ្សែ ដែលកំពុងស្តារឡើងវិញ។
ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់បានឱ្យដឹងថា ក្រោយពីទឹកជំនន់បានស្រកវិញ ក៏បានបន្សល់ទុកនូវផ្លូវរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដែលបណ្តាលឱ្យប្រជាពលរដ្ឋជួបការលំបាកក្នុងការធ្វើដំណើរទៅមក ដោយសារផ្លូវកៅស៊ូដែលទើបនឹងកសាងហើយ មិនទាន់បាន២ឆ្នាំផង ត្រូវទឹកជន់លិចច្រុះដាច់ខូចខាតអស់ ហើយសុំឱ្យមន្ទីជំនាញជួយជួសជុលឡើងវិញផង ដើម្បីសម្រួលឱ្យប្រជាពលរដ្ឋទៅមកបានស្រួលផង។បើតាមលោក យុទ្ធា រុណ ប្រធានមន្ទីអភិវឌ្ឍន៍ជនបទខេត្ត បានប្រាប់ថា នៅឆ្នាំ២០២០នេះ ទឹកជំនន់ជន់លិចទូទាំងខេត្តបន្ទាយមានជ័យ
ធ្វើឱ្យស្រុក-ក្រុងទាំង៩ រងផលប៉ះពាល់ខូចខាតហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដែលជាផ្លូវអភិវឌ្ឍន៍ បណ្តាលឱ្យខូចខាតជាង៦០ខ្សែឯណោះ លុះក្រោយពេលទឹកស្រកវិញ ក្រសួងជំនាញកំពុងតែសិក្សា និងស្តារឡើងវិញជាបណ្តើរៗហើយដែរ។បើតាមរបាយការណ៍គណៈកម្មាធិការគ្រប់គ្រងគ្រោះមហាន្តរាយខេត្តបន្ទាយមានជ័យ រហូតដល់ពេលនេះប៉ះពាល់ទាំង៩ស្រុក-ក្រុងដែលត្រូវបានហូរកាត់ និងលិចច្រុះដាច់ផ្លូវមានចំនួន៩៦៥កន្លែង ស្មើ៦៩៦.០០៩ម៉ែត្រ ក្នុងមាន ៖
១-ស្រុកមង្គលបូរី មាន៣១២កន្លែង ស្មើនឹងប្រវែង២៧៦.៧៨៤ម៉ែត្រ
២-ស្រុកថ្មពួក មាន១៣០កន្លែង ស្មើនឹងប្រវែង៨៥.១៨២ម៉ែត្រ
៣-ក្រុងសិរីសោភ័ណ មាន៧៥កន្លែង ស្មើនឹងប្រវែង៦២.៦៣៧ម៉ែត្រ
៤.ក្រុងប៉ោយប៉ែត មាន៧៦កន្លែង ស្មើនឹង២១.៨៥០ម៉ែត្រ
៥-ស្រុកអូរជ្រៅ មាន៦២កន្លែង ស្មើនឹង២៧.៧៦៩ម៉ែត្រ
៦-ស្រុកស្វាយចេក មាន៦៦កន្លែង ស្មើនឹង៩.៨៤០ម៉ែត្រ
៧-ស្រុកព្រះនេត្រព្រះ មាន៩៦កន្លែង ស្មើនឹង១៣៨.១៥៧ម៉ែត្រ
៨-ស្រុកភ្នំស្រុក មាន៦៩កន្លែង ស្មើនឹង២៩.៩៩០ម៉ែត្រ
៩-ស្រុកម៉ាឡៃ មាន៧៩កន្លែង ស្មើនឹង៤៣.៨០០ម៉ែត្រ៕ ប្រភព កោះសន្តិភាព