រាជធានីភ្នំពេញ ៖ តារាចម្រៀងប្រុសដ៏មានប្រជាប្រិយភាពទាំង២ និងជាបងប្អូនបង្កើតនឹងគ្នា លោក ណុប បាយ៉ារិទ្ធ និង នីកូ រួមទាំងក្រុមគ្រួសារ កំពុងតែជួបទុក្ខធំ ក្រោយលោកយាយជាទីស្រលាញ់ បានទទួលបានមរណភាពហើយ កាលពីយប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ។
យ៉ាងណាមិញ នៅក្នុងនោះផងដែរ លោក ណុប បាយ៉ារិទ្ធ មិនបានបញ្ជាក់ពីសុខភាពជំងឺរបស់លោកយាយនោះទេ ថា មូលហេតុអ្វីបានជាទទួលមរណភាព តែតារាប្រុសរូបនេះ បានឲ្យដឹងតាមរយៈខមមិនថា លោកយាយរបស់លោក បានទទួលអនិច្ចកម្មហើយនៅជន្មាយុ ៩៥ ឆ្នាំ ។នៅក្នុងនោះផងដែរ មិនត្រឹមតែលោក ណុប បាយ៉ារិទ្ធ នោះទេ ដែលបានបង្ហាញក្តីអាឡោះអាល័យនៃការបាត់បង់លោកយាយជាទីស្រឡាញ់នោះ ប្អូនប្រុសបង្កើតរបស់លោក គឺលោក នីកូ និងប្អូនជីដូនមួយ កញ្ញា តាក់ម៉ា ក៏បានចូលរួមបង្ហោះសារ និង ប្តូររូបភាពកាន់ទុក្ខរបស់ខ្លួនដែរ។
គួរបញ្ជាក់ផងដែរថា បន្ទាប់ពីទទួលបានដំណឹងដ៏ក្រៀមក្រំមួយនេះភ្លាមៗ មានបណ្ដាហ្វេនៗ និងមិត្តរួមអាជីពជាច្រើន ក៏បានចូលរួមលើកទឹកចិត្ត និង រំលែកទុក្ខចំពោះលោក ព្រមទាំងក្រុមគ្រួសារទាំងមូលផងដែរ៕ ប្រភព កោះសន្តិភាព
Home កំសាន្ត និង ចំណេះដឹង តារាខ្មែរ ដំណឹងសោកសៅ! តារាប្រុស ណុប បាយ៉ារិទ្ធ និង នីកូ កំពុងតែជួបទុក្ខធំ