Diego Maradona បង្ហាញ​ស្នាមញញឹម​ក្នុង​ថ្ងៃ​ចាក​ចេញពី​មន្ទីរពេទ្យ

0
67

អា​ហ្ស​ង់​ទី​ន ៖ វីរបុរស​បាល់ទាត់​អា​ហ្ស​ង់​ទី​ន​លោក Diego Maradona ត្រូវបាន​គ្រូពេទ្យ​អនុញ្ញាត​ឱ្យ​ចាក​ចេញពី​មន្ទីរពេទ្យ​ហើយ កាលពី​ល្ងាច​ថ្ងៃ​ពុធ​ម្សិលមិញ បន្ទាប់​ពី​ចំណាយពេល ៨​ថ្ងៃ​នៅ​ទីនោះ ក្រោយ​ទទួល​ការ​វះកាត់​យក​ឈាមកក​ក្នុង​ខួរក្បាល ដែល​ធ្វើ​ឡើង​កាលពី​ថ្ងៃ​អង្គា​រស​ប្តា​ហ៍​មុន​។

រូបភាព​ខ្លះ​ៗ​ត្រូវ​បាន​បង្ហាញ ដោយ​បញ្ជាក់​ពី​ស្នាមញញឹម​របស់​អតីត​ខ្សែប្រយុទ្ធ​ឆ្នើម​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន​វ័យ ៦០​ឆ្នាំ​រូប​នេះ នៅ​ថ្ងៃ​ដែល​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចាក​ចេញពី​មន្ទីរពេទ្យ​។ លោក Maradona ត្រូវ​បាន​ដឹក​ចេញពីមន្ទីរពេទ្យ​តាម​រយៈ​ឡានពេទ្យ​ពិសេស​មួយ។

ហើយ​តាម​របាយការណ៍​ក្នុងស្រុក​បាន​ឱ្យដឹង​​ថា លោក​នឹង​ត្រូវ​ស្នាក់​នៅផ្ទះ​មួយ​កន្លែង​ដែលស្ថិតនៅ​តំបន់ Nordelta ក្នុង​ទីក្រុង​ប៊ុ​យ​ណូ​ស៊ែ (Buenos Aires) ក្បែរ​ផ្ទះ​របស់​កូនស្រី​លោក​ផ្ទាល់តែម្តង។បើ​ទោះជា​ត្រូវ​អនុញ្ញាត​ឱ្យ​ចាក​ចេញពី​មន្ទីរពេទ្យ​ក៏​ពិតមែន ប៉ុន្តែ​លោក​នឹងនៅ​តែ​ត្រូវ​ស្ថិត​នៅ​ក្រោម​ការ​តាមដាន​ជា​ពិសេស ពី​សំណាក់​ក្រុម​គ្រូពេទ្យ​ផ្ទាល់ខ្លួន​ជា​ប្រចាំ​​៕ (​ដកស្រង់​ចេញពី CBC)