កាន់តែច្បាស់ មុខមាត់ពិត និងរូបរាងដ៏ស្រស់ស្អាតរបស់អនាគតភរិយាតារាចម្រៀង ខេម

0
242

Navatra លោក ខេម បានប្រកាសបើកសម្ពោធភោជនីយដ្ឋានថ្លៃ២០ម៉ឺនដុល្លារអាមេរិករបស់ខ្លួនកាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅ ខណៈក្រៅពីប្រកាសបើកដំណើរការហាងជាផ្លូវការតារារូបនេះក៏បានបង្ហើបពីរឿងរ៉ាវមានគូស្នេហ៍ជាច្រើនឆ្នាំកន្លងមកហើយផងដែរ ប៉ុន្តែតារារូបនេះស្នើមិនបញ្ជាក់ពីមុខមាត់ពិតអនាគតភរិយានោះទេ។
ប៉ុន្តែមុខមាត់អនាគតភរិយារបស់តារាចម្រៀង ខេម បន្តទម្លាយជាសាធារណៈច្បាស់ៗនៅមុននេះ តាមរយៈការបង្ហោះលើហ្វេសប៊ុករបស់តារាសម្ដែងកូនមួយអ្នកនាង ឡោម លក្ខិណា ដែលបញ្ជាក់ដោយសំណេរខ្លីបង្ហាញការសាទរចំពោះគូស្នេហ៍ទាំងពីរថា៖ «With sis Congratulations sis ka & bro Khem ខេម»។ នៅពីក្រោមរូបភាពទម្លាយអត្តសញ្ញាណនេះ គេក៏ឃើញមានអ្នកលេងបណ្ដាញសង្គមជាច្រើនបានពោលកោតសរសើរសន្ធឹកសន្ធាប់នូវសម្រស់ដ៏ស្រស់ស្អាតមិនចាញ់តារាដែលជាគូស្នេហ៍អតីតតារាចម្រៀងផលិតកម្មថោនលោក ខេម ផងដែរ៕ ប្រភព តារាញូវ