ក្រសួងសុខាភិបាល​មិន​អនុញ្ញាត​ឲ្យ​រៀប​អាពាហ៍ពិពាហ៍ និង​ពិធី​ផ្សេង​ៗ​ដែល​មាន​មនុស្ស​ច្រើន

0
161

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា ក្រសួង​មិនដែល​អនុញ្ញាត​ឲ្យ​មានការ​រៀបចំ​កម្មវិធី​ដែល​មានការ​ជួបជុំ​គ្នា​ច្រើន​ដូច​ជា ការ​រៀប​អាពាហ៍ពិពាហ៍ និង​ពិធី​ផ្សេង​នោះ​ទេ ។អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​លោក​ជំទាវ ឱ វណ្ឌ​ឌី​ន បាន​ឲ្យ​កោះសន្តិភាព​ដឹង​នៅ​ថ្ងៃរសៀល​ថ្ងៃ​ទី​១០ ខែវិច្ឆិកា​នេះ ក្រសួងសុខាភិបាល​នឹង​ចេញ​សេចក្តី​ប្រកាស​ជា​ថ្មី​ម្តងទៀត​​មិន​អនុ​ញ្ញា​ឲ្យ​មានការ​ជួបជុំ​ប្រមូលផ្តុំ​គ្នា​មាន​ចំនួន​ច្រើន ។

ការ​បញ្ជាក់​របស់​អ្នកនាំពាក្យ​របស់​ក្រសួងសុខាភិបាល​បន្ទាប់​ ពី​គេ​សង្កេត​ឃើញ​ថា​ កម្មវិធី​រៀប​អាពាហ៍ពិពាហ៍ និង​ពិធី​ផ្សេង​ដែល​មានការ​ជួបជុំ​មាន​មនុស្សគ្នា​ច្រើន​​ជាបន្តបន្ទាប់ ។លោក​ជំទាវ​បាន​បញ្ជាក់​ថា ៖«​កន្លង​មក​យើង​អត់​ដែល​បាន​ប្រកាស​ឲ្យ​បើក​ឲ្យ​មានការ​រៀបចំ​រៀប​អាពាហ៍ពិពាហ៍ បុណ្យ និង​ពិធី​ផ្សេង​ៗ ដែល​មាន​មនុស្ស​ប្រមូលផ្តុំ​ច្រើន​ទេ ។ ហើយ​ក្រសួង​តែង​តែង​អំពាវនាវ​ឲ្យ​ង​ប្អូន​កាត់​បន្ថយ​ការ​ជួបជុំ​ឲ្យ​បាន​អតិ​តប្បរ​មា​ទ្រង់ទ្រាយ​ធំ ប៉ុន្តែ​ក្នុង​ករណី​ចាំបាច់ មានការ​ជួបជុំ​គ្នា​ត្រូវ​អនុវត្ត​រក្សា​គម្លាត បុគ្គល​ពី​១​ម៉ែត្រ​កន្លះ​ឡើង​ទៅ និង​អនុវត្ត​វិធានការ​សុខាភិបាល​» ។ ប្រភព Koh Sentepheap