ទាយមើល! តើ iPhone 12 Pro Max ពណ៌ណាមានការបញ្ជាទិញច្រើនជាងគេ? (ចូលមើលពណ៌និងតម្លៃ)

0
180

(អាមេរិក)៖ ក្រុមហ៊ុន Apple បើកបើកឲ្យធ្វើការបញ្ជាទិញទុកមុន iPhone 12 mini និង iPhone 12 Pro Max កាលពីថ្ងៃសុក្រសប្តាហ៍មុន ហើយមកដល់ពេលនេះនៅមិនទាន់ដឹងពីចំនួននៃការលក់នោះទេ ប៉ុន្តែគេដឹងថា ពណ៌ណាមានការចាប់អារម្មណ៍ច្រើន។

យោងតាមការចុះផ្សាយរបស់គេហទំព័រ Phone Arena នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០ បានឲ្យដឹងថា iPhone 12 Pro Max ពណ៌ Gold និង Pacific Blue ទទួលបានការបញ្ជាទិញច្រើនជាងគេ ជាមួយនឹងទំហំ Storage ចំនួន 512GB។

iPhone 12 mini និង iPhone 12 Pro Max ត្រូវបានក្រុមហ៊ុន Apple ប្រកាសថានឹងចាប់ផ្ដើមដឹកជញ្ជូនអោយអតិថិជននៅថ្ងៃទី១៣ ខែវិច្ឆិកាខាងមុខនេះ ប៉ុន្តែសម្រាប់ iPhone 12 mini ពណ៌ស និងខ្មៅ ជាមួយ 256GB នឹងត្រូវពន្យារនៃការដឹកជញ្ជូនរហូតដល់ថ្ងៃទី២ ខែធ្នូ៕ ប្រភព Fresh News