រាជធានីភ្នំពេញ៖ ជឿថាប្រិយមិត្តប្រហែលជានៅឆ្នាំតារាចម្រៀងស្រី និងជាតារាសម្តែងរូបសម្រស់ស្រស់សោភា សាច់ម៉ត់សខ្ចី កញ្ញា តេង លក្ខិណា ដែលបានបាត់មុខពីសិល្បៈអស់រយៈពេលជាច្រើនឆ្នាំមកហើយ តែបើក្រឡេកមើលជីវិតឯកជនរបស់នាងវិញ គឺកាន់តែឡូយឆាយ កាលីបជាងមុន ហើយរូបស្រស់សម្រស់វិញគឺកាន់តែស្រស់ស្អាតទ្វេរដង ។
ប្រាកដណាស់ បើទោះបីជាបាត់មុខពីសិល្សៈស្ទើរតែទាំងស្រុងក៏ដោយ តែមហាជនអ្នកគាំទ្រនៅតែចង់ដឹងពីជីវិតឯកជនរបស់ស្រីស្អាតរូបនេះ ថាតើនាងមានគូគាប់ទ្រនាប់ដួងចិត្តហើយឬនៅ ហើយសុខទុក្ខយ៉ាងណាខ្លះ ។ ទំនងបែបជាដឹងថាប្រិយមិត្តអ្នកគាំទ្ររូបនាងចង់ដឹងពីសុខទុក្ខរបស់នាងហើយ ទើបតារាស្រីរូបនេះតែងតែបង្ហាញពីជីវិតឯកជនរបស់នាងតាមរយៈបណ្តាញសង្គមជានិច្ច រហូតធ្វើអោយតេង លក្ខិណា នៅតែមានអ្នកគាំទ្រនៅចាំតាមដានជីវិតប្រចាំថ្ងៃរបស់នាងដូចដើម ។
យ៉ាងណាមិញ បើទោះបីជាគ្មានការងារនៅក្នុងរង្វង់សិល្បៈក្តី កញ្ញា តេង លក្ខិណា នៅតែប្រើជីវិតបែបស៊ីវិស័យ និងឡូយឆាយដដែល ជាមួយនឹងការប្រើប្រាស់សម្ភារៈប្រណិតលក្ខណៈហាយសូ ទាំងរថយន្តទំនើប គ្រឿងអលង្ការ ក៏ដូចជាសម្រស់វិញគឺនាងពិតជាថែរក្សាបានល្អណាស់ ព្រោះដើមទ្រូងនៅតែស្រស់ស្អាត ហើយស្បែកក៏សរលោងខ្ចីស្រម៉ោចវារជ្រុះ ។ ដោយឡែកកាលពីពេលថ្មីៗនេះ អតីតតារាស្រីរូបនេះ បានបង្ហោះរូបភាពឡានស៊េរីទំនើបមួយគ្រឿងដែលទើបតែទិញថ្មី ដែលតម្លែខ្ទង់ម៉ឺនដុល្លារឯណោះ រហូតធ្វើអោយមហាជនអ្នកលេងបណ្តាញសង្គមលាន់មាត់សរសើរថានាងពិតជាឡូយឆាយ ហើយរថយន្តប្រណិតថ្មីមួយគ្រឿងនេះពិតជាសាកសមនឹងស្រីស្អាតដូចជារូបនាងណាស់ ។
Home កំសាន្ត និង ចំណេះដឹង តារាខ្មែរ មិនធម្មតា! ស្រីស្រស់ តេង លក្ខិណា បាត់មុខពីសិល្បៈ តែជីវិតកាន់តែឡូយឆាយនិងស្រស់ស្អាតជាងមុន