ដល់.ក នាំចូលពីឡាវ​មិនតិច​គីឡូ​ទេ!

0
380

រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់រួម​ទាំង​​គ្រឿង​ញៀនជាច្រើន​​​​ត្រូវបានបង្ក្រាប​​ នៅ​
ចំ​ណុចបណ្តោយ​ផ្លូវ​បេតុង (ក្បែរ​រង្វង់​មូល​នាង​មច្ឆា) ស្ថិត​ក្នុងសង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​ កាលពីវេលា​ម៉ោង​០៨និង​៤៥​នាទីយប់​ថ្ងៃ​ទី០៣ វិច្ឆិកា​។​សេចក្តីរាយការណ៍​​ឱ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ សឿ​ន ពិសិដ្ឋ ភេទ​ប្រុស អាយុ២២​ឆ្នាំ ជនជាតិខ្មែ​។ វត្ថុតាង​ដែលរឹបអូសបាន​ មាន​គ្រឿងញៀន​ប្រភេទមេ​តំ​ហ្វេ​តា​មីន​(ICE)​ទម្ងន់​សុទ្ធ​៣១១០​ក្រាម​ និង​អុីច​ស្តា​ស៊ី​(MDMA)​ទម្ងន់​សុទ្ធ១.០៧​ក្រាម​សរុប​៣១១១.០៧ ក្រាម។ប្រភពបន្តទៀត​ថា ​គ្រឿងញៀន​ដ៏ច្រើន​សន្ធឹកនេះ គឺ​​នាំចូល​ពី​ប្រ​ទេស​ឡាវ​​ មកកាន់​​កម្ពុជា​ ។ បន្ទាប់ពីឃាត់ខ្លួន​ជនសង្ស័យ​ក៏​​បាន​បន្ត​បង្ក្រាប​ដោយ​ឆែកឆេរ និង​បិទ​បង្ខាំង​អា​ស័​យ​ដ្ឋា​ន​បណ្តោះអាសន្ន​មាន​ចំនួន​៤​គោលដៅ ៖
គោលដៅ​ទី​១-នៅ​​ផ្ទះ​លេខ​A2 ភូមិ​បឹង​សាឡា​ង សង្កាត់​ប្ញ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ រាជ
ធានី​ភ្នំពេញ​។ គោលដៅ​ទី​២-ផ្ទះ​លេខ​32E ភូមិ​ក្រោលគោ សង្កាត់​គីឡូ​មែ​ត្រ​លេខ​៦ ណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​ ។ ​គោលដៅ​ទី​៣-ផ្ទះ​លេខ​02K ភូមិ​បឹង​សាឡា​ង សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។ និង​គោលដៅ​ទី​៤​-ផ្ទះ​លេខ 40V សង្កាត់​គីឡូ​មែ​ត្រ​លេខ​៦ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំ​ពេញ​។

សូមបញ្ជាក់ថា ការបង្ក្រាប​​និងឃាត់ខ្លួន​ជនសង្ស័យបាន​ពី​កម្លាំង​ជំនាញ​(​ក​៨)​នៃ​មន្ទីរ​ប្រឆាំង​បទ​ល្មើស​គ្រឿង​ញៀន ដឹកនាំ​ដោយ​លោកនាយករង វ៉ា​ន់ កុសល សហការ​ជាមួយ​ស្នងការ​រាជធានី​ភ្នំពេញ ព្រមទាំង​មានការ​សម្របសម្រួល ពី​លោក សឿង មុនីរ​ត្ន័ ព្រះរាជ​អ​ជ្ញា​រង​អម​សាលា​តំបូង​រាជធានី​ភ្នំពេញបាន​ចុះ​ស្រាវ​ជ្រាវរហូត​ធ្វើការ​បង្ក្រាប​បាន​ ។ ប្រភព កោះសន្តិភាព