រាជធានីភ្នំពេញ ៖ មុខសញ្ញាចែកចាយ និងប្រើប្រាស់សារធាតុញៀនខុសច្បាប់ ត្រូវបានកម្លាំងមូលដ្ឋាន នៃកងរាជអាវុធហត្ថខណ្ឌទួលគោក ចុះធ្វើការបង្ក្រាបជាក់ស្តែង ដោយឃាត់ខ្លួនបានជនសង្ស័យចំនួន១៣នាក់ ( ស្រី ០៣នាក់) ព្រមទាំងដកហូតវត្ថុតាងគ្រឿងញៀន ជាង ៣៧កញ្ចប់តូចធំ និងសម្ភារសម្រាប់សេព មួយចំនួនទៀតផងដែរ ។ការបង្ក្រាបនេះធ្វើឡើងកាលពីវេលាម៉ោង២០និង១០នាទី ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅចំណុចផ្លូវ២៣៤ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ។
បច្ចុប្បន្នជនសង្ស័យទាំង១៣នាក់ ត្រូវបានបញ្ជូនទៅការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការផ្តន្ទាទោសតាមនីតិវិធីច្បាប់ ៕
ប្រភព Koh Sentepheap