ការ​ចិញ្ចឹម​សេះ​បង្កាត់​ពូជធំធាត់ល្អ និងការ​ធ្វើ​អាជីវកម្ម

0
522

សេះ​ជា​សត្វ ជំនួយ​ក្នុង​ការ​ដឹកជញ្ជូន នៅ​ក្នុង​តំបន់​ជនបទ​មិន​មាន​ផ្លូវ​ល្អ ជា​ផ្លូវ​ឡើង​ភ្នំ​លំបាក​ខ្លាំង​ជាដើម។ នៅ​កម្ពុជា​មិនសូវ​សម្បូរ​កសិដ្ឋាន ឬ​អាជីវកម្ម​ចិញ្ចឹម​សេះ​នេះ​ទេ។ ដោយឡែក​នៅ​ក្នុង​ស្រុក​ខ្សាច់កណ្តាល ខេត្ត​កណ្ដាល នៅ​មាន​អ្នក​ចិញ្ចឹម​សេះ សម្រាប់​ជា​មធ្យោបាយ​ភ្ញៀវ​ទេសចរណ៍ ជិះ​កម្សាន្ត និង​ចិញ្ចឹម​សេះ​ឈ្មោល​សម្រាប់​បង្កាត់​ពូជ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តើ​ការ​ចិញ្ចឹម​បែប​ណា ទើប​សេះ​ធំធាត់​ល្អ អាច​ជា​ជំនួយ​ក្នុង​អាជីវកម្ម ដឹកជញ្ជូន​បាន?

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​អ្នកស្រី អ៊ុក សាវបូរី ក្នុង​នាទី​កសិកម្ម​ដូច​តទៅ៖​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ក្នុង​ប្រទេស​កម្ពុជា​បច្ចុប្បន្ន ការ​ចិញ្ចឹម​សេះ មិន​ទាន់​មាន​កសិដ្ឋាន​ចិញ្ចឹម​នៅឡើយ។ ប៉ុន្តែ​មានការ​ចិញ្ចឹម ជា​លក្ខណៈ​គ្រួសារ មាន​ពី​មួយ​ក្បាល ទៅ​៦​ក្បាល​យ៉ាង​ច្រើន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម្ចាស់​សេះ​ឈ្មោល​មួយ​រូប រស់នៅ​ភូមិ​ក្ដី​ចាស់ ឃុំ​ព្រែក​លួង ស្រុក​ខ្សាច់​កណ្ដាល ខេត្ត​កណ្ដាល​ ឈ្មោះ កែម ប៊ុនថា ឲ្យ​ដឹង​ថា​គាត់​ចេះ​ចិញ្ចឹម​សេះ​ត​គ្នា ដោយ​មិន​មាន​បច្ចេកទេស​ចិញ្ចឹម​ច្បាស់​លាស់​ត្រឹមត្រូវ​ទេ ហើយក៏​ពុំ​ធ្លាប់​មាន​ការណែនាំ ពី​មន្ត្រី​ជំនាញ​ជួយ​អប់រំ​វិធី​ចិញ្ចឹម​សេះ​ដែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​បន្ត​ថា​សេះ​ដែល​គាត់​ចិញ្ចឹម​នេះ នាំ​ពូជ​មកពី​ប្រទេស​វៀតណាម ទុក​សម្រាប់​បង្កាត់​ពូជ​៖ «នៅ​ភូមិ​នេះ​ប្រហែល​ជាច្រើន ១០០​ក្បាល​ជាង​អី​នឹង ព្រោះ​អី​កាល​ពី​មុន​ចិញ្ចឹម​សឹងតែ​គ្រប់​ផ្ទះ ដល់​ឥឡូវ អ្នក​ខ្វះខាត​លុយ​អី​នឹង គេ​លក់ដូរ​អីចឹង។ និយាយ​ទៅ​កាលពីមុន បាន​គេ​ចិញ្ចឹម​ច្រើន​ដោយ​សារ​គេ​កាប់​អុស​លក់ គេ​យក​វា​ធ្វើជា​យានជំនិះ​អីចឹង ដល់​ឥឡូវ​ផ្លូវ​ស្អាត​តែ​សេះ​វា​លំបាក​ថ្ម​ច្រើន​ផង គេ​ខ្ជិល​នឹង​វាយ​ក្រចក ហើយ​អុស​ក៏​អស់​ដែរ គេ​លក់​វា​ទៅ។ អ្នក​ដែល​គេ​រកលុយ​បាន ដោយសារ​សេះ ក៏​គេ​នៅតែ​ចិញ្ចឹម​ទៅ»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោ​កថា​សេះ​ចិញ្ចឹម​សម្រាប់​បង្កាត់​ពូជ ត្រូវ​រើស​យក​សេះ​មាឌ​ធំ​ល្អ រោម​ស្ងួត កម្ពស់​ជាង​១.៥​ម៉ែត្រ ធ្មេញ​វា​ស្មើ ថ្គាម​រឹងមាំ ហើយ​មាន​សម្បុរ​ត្នោត ឯ​សេះ​ញី​មាន​សម្បុរ​ល្មៀត​ចាស់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក កែម ប៊ុនថា ឲ្យ​ដឹង​ថា​ការ​ចិញ្ចឹម​សេះ​ងាយ​ថែទាំ មិន​លំបាក​ដូច​សត្វ​ដទៃ​ទេ​។ លោក​ប្រាប់​ថាបើ​ចង់​ដឹង​ថា សេះ​រត់​លឿន​ឬ​អត់ ត្រូវ​មើល​ដើមទ្រូង​វា ឲ្យ​បើក​ខ្លាំង គូថ​ស្វិត​កួយ​ជើង​ខាងក្រោយ​ស្ដើង ស្បែក​រោម​ស្ងួត ដំណើរ​ចង្អើត ញែក​មិន​ប៉ះ​គ្នា ជើង​រលាស់។ លោក​ថា​សេះ​គេ​ចិញ្ចឹម​វា សម្រាប់​ជំនួយ​ដឹកជញ្ជូន។ គេ​ជិះ​វា​តាម​ផ្លូវ វាល​បឹង វាលភក់ តំបន់​ភ្នំ ជាដើម។ លោក​ថា​សេះ​បច្ចុប្បន្ន មិន​សូវ​មាន​អ្នក​ចិញ្ចឹម ព្រោះ​ផ្លូវ​ធ្វើដំណើរ​កាន់តែ​ងាយស្រួល សេះ​មិន​អាច​ដើរ​លើ​ថ្នល់​ចាក់​ថ្ម​ទេ ព្រោះ​សឹក​ក្រចក​សេះ។ ទន្ទឹម​នោះ​តម្លៃ​ជួញដូរ សាច់​សេះ ថោក​ជាង​សាច់​គោ​សាច់​ក្របី ទើប​ការ​ចិញ្ចឹម​សេះ​ថយ​ចុះ នៅ​ក្នុង​ស្រុក​ខ្សាច់​កណ្ដាល ៖ «យើង​មើល​ប្រភេទ​សេះ​ដែរ សេះ​វា​មាន​ក្បួន​វា បើ​អ្នក​មិន​ធ្លាប់​ចិញ្ចឹម​សេះ យើង​មើល​អត់​ដឹង​ថា សេះ​លឿន និង​សេះ​យឺត​យ៉ាងម៉េច​ទេ»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក កែម ប៊ុនថា បន្ត​ថា​ក្រោយពី​រើស​ពូជ​សេះ​យក​មក​ចិញ្ចឹម​បាន​ហើយ គាត់​ត្រូវ​សង់​ក្រោល​សេះ ដូច​ក្រោលគោ​ដែរ តែ​ត្រូវ​ដាក់​រនូត យក​ឈើ គ្រាក់​មាំៗ ខ្ទាស់​ផ្លូវ​វា កុំ​ឲ្យ​បោល​ចេញ។ លោក​ថា​លាមក​សេះ ជុះ​មក​ហាម​បោសសំអាត គួរ​ទុក​ឲ្យ​សេះ​ដេក​ពីលើ​លាមក​នោះ ទើប​ល្អ​ព្រោះ​សេះ​វា​ស៊ី​ស្មៅ ហើយ​លាមក​វា​ទន់​ដូច​ពូក គឺ​សេះ​ដេក​ស្រួល ពីលើ​លាមក​នោះ ៖ «ក្រោល​សេះ​ដូច​តែ​គោ​ដែរ គ្រាន់​ថា​សំខាន់​កុំ​ឲ្យ​លើក​អាចម៍​វា​ចេញ​។ អាចម៍​វា​នឹង​ដូចជា​ពូក​អីចឹង បើកាលណា​វា​ដេក​ទៅ វា​ទន់​ហើយ​បើ​ពេល​វា​នោម​ទៅ អាចម៍​វា​នឹង​ជ្រាប​ចូល​ទៅ​ក្រោម​ទៅ សេះ​អត់​កើត​អង្គែ​ទៀត។ ឲ្យ​វា​ដេក​ផ្ទាល់​ដី ហើយ​សំខាន់​អាចម៍​វា​កុំ​ឲ្យ​លើក ឲ្យ​ដេក​លើ​អាចម៍​នឹង​ទៀត ជំនួយ​ស្បែក​វា កាលណា​វា​ដេក​ទៅ​ប៉ះ​ដី​ដុំ​កន្ទី កន្ទួល វា​ចុច​ឆ្អឹងខ្នង និយាយ​ឲ្យ​ចំ អាចម៍​វា​នឹង​របៀប​ដូចជា​ពូក​របស់​វា​អីចឹង»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​ថែទាំ​សេះ​វិញ គាត់​យក​វា​ទៅ​ត្រាំ​ទឹក ដុសលាង​ខ្លួន​វា​មួយថ្ងៃ​២​ទៅ​៣​ដង។ សេះ​ត្រូវ​ការ​ថែទាំ​ឲ្យ​សម្រស់​ស្អាត យក​សាប៊ូ​កក់​សក់​ឲ្យ​វា ដើម្បី​ឲ្យ​សក់​វា​ស្អាត​នៅ​ពេល​យក​វា​ចុះ​លាង​ទឹក។ នៅ​ពេល​យប់ គាត់​ដាក់​មុង​ឲ្យ​វា​ដេក​កុំ​ឲ្យ​មូស​ខាំ។ នៅ​ពេល​គាត់​យក​វា​ទៅ​ដឹក​ឥវ៉ាន់ និង​ដឹក​ភ្ញៀវ​ជិះ​កម្សាន្ត គាត់​បាំង​ភ្នែក​វា​នៅ​ខាងៗ កុំ​ឲ្យ​វា​ងាកមើល​ផ្ដេសផ្ដាស បើ​វា​ខ្លាច អាច​វា​បោល​មិន​ដឹង​ទិស​តំបន់ នាំ​ឲ្យ​មាន​បញ្ហា​ដល់​អ្នក​ជិះ៖ «រោម​នៅ​លើ ក វា​នឹង​ធាតុ​ពិត បើ​អ្នក​គេ​លក់ដូរ​គេ​កាត់ ឲ្យ​ស្អាត​ទេ គ្រាន់​តែមួយ​ស្អាត បើ​ថា​គេ​មិន អ្នក​លក់​ដូរ​វិញ​ទេ ទុក​ឲ្យ វែង​ក៏​ល្អមើល​ម្យ៉ាង​ដែរ កក់​សាប៊ូ​គ្លីនិច (Clinic) វា​ស៊ីសង​លើ​អ្នក​ថែ»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក កែម ប៊ុនថា បន្ត​ថា​ចំណី​សម្រាប់​សេះ គាត់​ឲ្យ​វា​ស៊ី​ខុសគ្នា រវាង​សេះ​ឈ្មោល និង​សេះ​ញី។ បើ​សេះ​ឈ្មោល មួយថ្ងៃ​ឲ្យ​វា​ស៊ី​ស្មៅ​មួយ​បាវ ទម្ងន់​៥០​ទៅ ៦០​គីឡូក្រាម។ ពេល​ល្ងាច បបរ​កន្ទក់ លាយ​ស្ករត្នោត និង​ទឹក​ឲ្យ​វា​ផឹក​ឲ្យ​ច្រើន ហើយ​លាង​ដុស​វា មួយថ្ងៃ​២​ដង ទៅ​៣​ដង៖ «ថែទាំ​ប្រចាំថ្ងៃ បើ​យើង​ចិញ្ចឹម​លក្ខណៈ​គ្រួសារ ដូច​ខ្ញុំ​អីចេះ វា​ស៊ី​ស្មៅ​តែមួយ​ថ្ងៃ​ម៉ា​បេ ក្នុង​១​ថ្ងៃ​១​យប់ ហើយ​បបរ​ឲ្យ​វា​ស៊ី​ទៅ បើ​ចិញ្ចឹម​បា។ បើ​មេ ឲ្យ​វា​ស៊ី​តែ​ស្មៅ​ធម្មតា​ទេ​ប្រចាំថ្ងៃ។ កន្ទក់​បើ​យើង​បបរ​ឲ្យ​វា​ស៊ី លាយ​ជាមួយ​កន្ទក់ បើ​ចិញ្ចឹម​បា លាយ​ស្ករពាង​អី​ទៅ បើ​ថា​ចិញ្ចឹម​មេ​មិន​អាច​បបរ​ដាក់​កន្ទក់​ទេ ខ្លាច​វា​អត់​កូន ព្រោះ​អី​វា​ក្ដៅ។ មេ​អត់​ឲ្យ​ស៊ី​កន្ទក់​ទេ វា​ក្ដៅ​ដល់ អីចឹង​យើង​បង្កាត់​ពូជ​វា​ៗ​អាច​អត់​មាន​ទឹក​វា​នឹង ទឹក​ញី ទឹក​ឈ្មោល ទឹក​ស្ពែម (ទឹកកាម) អី​នឹង វា​អត់​ស៊ីគ្នា វា​ក្ដៅ​ហើយ​ត្រជាក់​ចំណី គឺ​វា​ខុសគ្នា​បើ​ថា​មេ​យើង​ឲ្យ​ស៊ី​តែ​ស្មៅ​ធម្មតា ស្មៅ​ធម្មជាតិ មិន​អាច​ឲ្យ​ស៊ី​ចំណី​សត្វ​អី​បានទេ ព្រោះ​អី បើ​យើង​ចង់​បង្កាត់​ពូជ បើកាលណា​ឲ្យ​វា​ស៊ី​ចំណី​សត្វ​សេះ​នឹង​តែ​ម្ដង គឺ​វា​ក្ដៅ ទឹក​ស្ពែម​វា​នឹង​វា​ក្ដៅ​ដែរ វា​អត​មាន​អាច​បង្កាត់​គ្នា​បានទេ។ បើ​ឈ្មោល​បា​យើង​ឲ្យ​វា​ស៊ី​លក្ខណៈ​ប៉ូវ​បាន​កូន​មក​ល្អ បង្កាត់​ពូជ​មក​បាន​កូន​ល្អ»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក កែម ប៊ុនថា ឲ្យ​ដឹង​ទៀត​ថា ក្រោយពេល​យក​សេះ​ឈ្មោល ទៅ​បង្កាត់​ពូជ​រួច ត្រូវ​បំប៉នចំណី បបរ​កន្ទក់ និង​លាយ​ស្ករត្នោត ដាក់​ឲ្យ​វា​ស៊ី​៣​ថ្ងៃ ឲ្យ​អស់​ស្ករត្នោត​១​គីឡូក្រាម និង​បំប៉ន​ស្មៅ​១​ថ្ងៃ ៦០​គីឡូក្រាម លោ​កថា​ឲ្យ​ចំណី​វា​ស៊ី​បែបនេះ និង​ស្មៅ​ឲ្យ​បាន​ច្រើន ទើប​វា​ឆាប់​បង្កាត់​ពូជ​នៅ​ថ្ងៃ​បន្ទាប់។ លោក​អះអាង​ថា តម្លៃ​លក់​សេះ​ឈ្មោល សម្រាប់​បង្កាត់​ពូជ មួយ​ក្បាល​ថ្លៃ​៥​ពាន់​ដុល្លារ បើ​សេះ​មេ ឬ​សេះ​ក្រមុំ តម្លៃ​លក់​តែ​២៥០០​ដុល្លារ គឺ​ថោក​ជាង​សេះ​ឈ្មោល ពាក់​កណ្ដាល។ លោក​អះអាង​ថា សេះ​គេ​អាច​ចិញ្ចឹម បាន​ទៅ​ជាង​១០​ឆ្នាំ បើ​មាន​ការ​ថែទាំ​ល្អ ឲ្យ​ចំណី​វា​ស៊ី​គ្រប់គ្រាន់៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ RFA