សោកស្តាយខ្លាំងណាស់! ក្មេងប្រុសបាត់ខ្លួនកាលពីព្រឹកម៉ិញបានរកឃើញហើយប៉ុន្តែគាត់បាន ស្លា ប់បាត់ទៅហើយដោយសារ…

0
231

ហ្វេសប៊ុក៖ កាលពីព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ នេះបងប្អូនមួយចំនួនប្រហែលជាបានដឹងរួចមកហើយថា មានក្រុមគ្រួសារមួយបានបាត់កូនប្រុសដែលមានអាយុ៣ឆ្នាំ ដោយបានបាត់ពីផ្ទះនៅម្ដុំវត្តលើ ។

ដោយឡែកនៅមុននេះបន្តិច ក្រុមគ្រួសាររបស់ក្មេងខាងលើបានរកឃើញកូនប្រុសរបស់ពួកគាត់វិញហើយ ក៏ប៉ុន្តែអ្វីដែលបានធ្វើអោយឪពុកម្ដាយ និងក្រុមគ្រួសារទាំងមូលភ្ញាក់ផ្អើលនិងតក់ស្លុតបំផុតនោះគឺកូនប្រុសរបស់គាត់បានស្លា.ប់.បាត់.បង់ជីវិតបាត់ទៅហើយ សូមបញ្ជាក់ផងដែរថាក្មេងប្រុសខាងលើបានស្លា.ប់.បាត់.បង់ជីវិតដោយសារល.ង់ទឹកអូរនៅក្រោយផ្ទះប្រហែល៦០០ម៉ែត្រ (សាច់ញាត្តិមិនបានបញ្ជាក់ទីតាំងច្បាស់លាស់ទេ)។

នេះដោយយោងទៅតាមគណនីហ្វេសប៊ុកសាច់ញាត្តិក្មេងរ.ង.គ្រោះ បានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកថា «កូនយុតបានលាពុកម៉ែលោកយាយលោកតាអ៊ុំពូម៉ីងលារហូតហេីយ​ សូមកូនយុតទៅឲ្យសុខចុះ​ លឿនពេកហេីយ​តែមួយប៉ព្រិចភ្នែកសោះ🙏🙏😭😭🙏🙏» ៕ ប្រភព khmerpart.com