ជួយប្រាប់គ្នាផង! នេះជាវិធីជួយសង្គ្រោះ នៅពេលមានបងប្អូនត្រូវសត្វពស់ចឹក ឱ្យរួចផុតពីសេចក្តីស្លាប់

0
69

មានករណីពស់ស្រការចាស់ បានចឹកស្ត្រីម្នាក់ ដែលកំពុងច្រូតស្រូវ នៅវាលស្រែ បានស្លាប់នៅពេលបញ្ជូនដល់មន្ទីរពេទ្យ ។ ដោយឡែកនៅថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០១៩ នេះ មានករណីពស់ស្រការចាស់បានចឹកទៅលើបុរសម្នាក់ នៅពេលដែលគាត់កំពុងដើរលើភ្លឺស្រែ មើលកូនភ្ជួរស្រែ ប៉ុន្តែបុរសរូបនេះ ត្រូវបានក្រុមគ្រួសារ និង ក្រុមគ្រូពេទ្យជួយសង្គ្រោះបានទាន់ពេលវេលា​ អាចឱ្យគាត់រួចផុតពីសេចក្តីស្លាប់ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នៅលើគណនីហ្វេសប៊ុកមួយ ឈ្មោះ Na Na បានបង្ហោះរូបភាព និង សរសេរថា ម្នាក់ទៀតហើយ​ បុរសម្នាក់ទៅភ្ចូរស្រែត្រូវពស់ស្រកាចាស់ចឹកបណ្តាលឱ្យប្រកាច់​ តែសំណាងបានក្រុមគ្រួសារដឹកបញ្ជូនដល់មន្ទីរពេទ្យជួយសង្រ្គោះបានទាន់ពេលវេលា​ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ហេតុការណ៍​នេះ កេីតឡេីង​នៅឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ​ បុរសរងគ្រោះមានឈ្មោះ​ ឡោម ញឹប អាយុ៥០ឆ្នាំ ត្រូវបានពស់ស្រកាចាស់ចឹកបណ្តាលឱ្យដួលប្រកាច់លើភ្លឺស្រែ ខណៈដែលបុរសរងគ្រោះកំពុងដើរលើភ្លឺស្រែមើលកូនប្រុសភ្ជួរស្រែ !! ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅលើគណនីហ្វេសប៊ុកដដែលបានសរសេរសារចែករំលែកពីវិធីជួយសង្គ្រោះនៅពេលដែលលោកអ្នកមានបងប្អូនត្រូវសត្វពស់ចឹកឱ្យរួចផុតពីសេចក្តីស្លាប់ថា កន្លែង​ដែល​ពស់​ចឹក​នោះ ​ត្រូវ​តែ​ព្យា​បាល ​ដោយ​ការ​សង្កត់​ស្អំ​ទឹក​ក្តៅឧណ្ហ​ៗ ហើយ​អ្នកជំងឺ​គួរ​ញ៉ាំ​ទឹក​ឱ្យ​បាន​ច្រើន ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ហាមដាច់ខាត​ភេសជ្ជៈ​​ដូច​ជា កាហ្វេ តែ ឬ​ ភេសជ្ជៈ​ប៉ូវ​កម្លាំង​ត្រូវតែ​ចៀសវាង ព្រោះ​វា​អាច​ធ្វើ​ឱ្យ​សរសៃ​ឈាម​រីក​ធំ និង ​អំណោយផល​ដល់​ជាតិពិសចូល​ក្នុង​ចរន្តឈាម​កាន់តែ​ស្រួល ។ ជន​រង​គ្រោះ​មិន​គួរ​ណា​ភ័យ ឬ​ ព្យាយាម​រត់​ឡើយ ព្រោះ​វា​អាច​ធ្វើ​ឱ្យ​ជាតិពុល​សាយភាយ​ពេញ​រាង​កាយ​បាន ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កន្លែង​ដែល​ពស់​ចឹក​ត្រូវ​តែ​កុំឱ្យ​មាន​ចលនា ហើយ​ក៏​គួរតែ​រក​ខ្សែ​ចង​រឹត​ដែរ ជា​ពិសេស​នៅ​ពេល​ស្ថិត​ក្នុង​ព្រៃ​តែ​ម្តង ។ ចំពោះ​ការ​ចង​រឹត​នេះ ​គួរ​ធ្វើ​ឱ្យ​ប្រុង​ប្រយ័ត្ន​ ព្រោះ​វា​អាច​នាំ​ឱ្យ​របួស​ខូចខាត​លើស​ដើម​ទៀត ។ គោលបំណង​នៃ​ការ​ធ្វើ​បែប​នេះ​គឺ​ដើម្បី​បន្ថយ​លំហូរ​ជាតិ​ពិស​ចូល​ពេញ​ខ្លួន ។ យ៉ាងណាមិញ ក្រោយ​ពី​ពស់​ចឹក​រួច អ្នកជំងឺ​ត្រូវ​តែ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ភ្លាម​ដើម្បី​ព្យាបាល​បាន​ត្រឹមត្រូវ ៕​ អត្ថបទ៖​ pressnews ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​