ម្ចាស់ផលិតកម្ម Galaxy Navatra ឧកញ៉ា ឡេង ណាវ៉ាត្រា ឈរលើលេខរៀងទី១ ក្នុងចំណោមអ្នកបរិច្ចាគថវិកាជូនសម្តេចតេជោ ហ៊ុន សែន សម្រាប់ជួយសង្គ្រោះពលរដ្ឋរងគ្រោះដោយសារទឹកជំនន់

0
55

(ភ្នំពេញ)៖ មហាជនមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើ លោកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលជាម្ចាស់ផលិតកម្មចម្រៀង Galaxy Navatra និងត្រូវបានគ្រប់គ្នាស្គាល់ថា ជាអតីតពលករនៅប្រទេសកូរ៉េម្នាក់នោះ កំពុងមានភាពលេចធ្លោរ ក្នុងចំណោមអ្នកដែលបានបរិច្ចាគថវិកាជូនសម្តេចតេ ជោ ហ៊ុន សែន សម្រាប់ជួយសង្គ្រោះពលរដ្ឋរងគ្រោះ ដោយសារទឹកជំនន់ ពោលគឺមានការបរិច្ចាគប្រាក់ច្រើន រហូតដល់ទៅ៦០ម៉ឺនដុល្លារ។

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ដែលបានឧបត្ថម្ភថវិកាដល់រាជរដ្ឋាភិបាល ដើម្បីសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់។

ថ្លែងអំណរគុណដល់សប្បុរសជន របស់សម្តេចតេជោ ហ៊ុន សែន ឱកាសដែលសម្តេចបានចុះទៅកាន់តំបន់ដែលបងប្អូនប្រជាពលរដ្ឋទទួលរងគ្រោះដោយសារជំនន់ទឹកភ្លៀង ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០។ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងអំណរគុណយ៉ាងដូច្នេះថា៖
«ខ្ញុំសូមអរគុណចំពោះសប្បុរសជននានា ដែលបានចូលរួមវិភាគទានដែលមកដល់ពេលនេះ មានជាង០៦លានដុល្លារសហរដ្ឋអាមេរិក ឯណោះ ដែលបានចូលរួមវិភាគទាន រាជរដ្ឋាភិបាលមិនបានសំណុំពរទេ ក៏ប៉ុន្តែ ប្រជាពលរដ្ឋ បានស្ម័គ្រចិត្ត អ្នកមានធនធានស្ម័គ្រចិត្តខ្លួនឯង ចូលរួមចំនួនទឹកប្រាក់រហូតដល់ជាង០៦លានដុល្លារ ដែលធ្វើបច្ចុប្បន្នភាពមុននេះបន្តិច»។

ទន្ទឹមនឹងការមិននឹកស្មានដល់ថាមានសប្បុរសជនដែលមានធនធាន បាននាំគ្នាបរិច្ចាគធនធានផ្ទាល់ខ្លួន ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ខណៈប្រទេសកម្ពុជា កំពុងជួបប្រទះនឹងគ្រោះទឹកជំនន់នេះដែរ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញអារម្មណ៍ភ្ញាក់ខ្លួនយ៉ាងខ្លាំងនៅពេលបើកទូរស័ព្ទឡើង បានទទួលសារសប្បុរសជនជាច្រើននានា ដែលបានផ្ញើសារមក ដើម្បីសូមចូលរួមឧបត្ថម្ភថវិកាដល់សម្តេច ដើម្បីជួយដល់ជនរងគ្រោះដោយទឹកជំនន់ទឹកភ្លៀងនេះយ៉ាងខ្លាំង។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការចូលរួមបរិច្ចាគថវិកាពីសំណាក់អ្នកមានធនធានរបស់កម្ពុជា ដើម្បីជួយគ្នាក្នុងគ្រាក្រនេះ គឺបានបង្ហាញពីការរួមគ្នាយ៉ាងខ្លាំងនៅក្នុងចំណោមប្រជាជនកម្ពុជា គ្រប់កាលៈទេសៈ៕ ប្រភព Fresh News