ផ្ទះភរិយាលោក កែវ វាសនា នៅតាមខេត្តក៏ទទួលរងទឹកជំនន់លិចផ្ទះដែរ

0
120

ភ្នំពេញ ៖ ជាការពិតណាស់ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយថាថ្ងៃនេះ ខេត្តមួយចំនួន នៅក្នុងប្រទេសកម្ពុជាកំពុងរងគ្រោះ ដោយទឹកជំនន់ទឹកភ្លៀងដែលបង្ករឱ្យមាន​ផល​ប៉ះពាល់ជាខ្លាំងដល់ផ្ទះសម្បែង និង ទ្រព្យសម្បត្តិរបស់បងប្អូនប្រជាពលរដ្ឋខ្មែរជាច្រើន។ ក្នុងនោះ ភរិយារបស់តារាចម្រៀង កែវ វាសនា ក៏បានបង្ហាញពីទិដ្ឋភាពផ្ទះរបស់នាង ដែលនៅខេត្តក៏កំពុងរងគ្រោះដោយទឹកជំនន់ផងដែរ ។ជាក់ស្ដែងរូបភាពជាច្រើនសន្លឹកដែលភរិយារបស់តារាចម្រៀង កែវ វាសនា បានបង្ហាញពីផ្ទះរបស់នាងដែលនៅឯស្រុកកំណើតត្រូវទឹកជំនន់លិចលង់និងខូចខាតទ្រព្យសម្បត្តិមួយចំនួនក្នុងនោះភរិយា របស់តារាចម្រៀងប្រចាំផលិតកម្មសាន់ដេរូបនេះបានលើកឡើងថា «ចប់ហើយ ផ្ទះខ្ញុំនៅស្រុកលិចអស់ហើយ ឈុតសាឡុងក្រញូងសើមខ្ទេចអស់ហើយ ប៉ាស្រឡាញ់គ្រឿង​អ៊ីចឹងៗផង ឱ្យធ្វើផ្ទះថ្មីយូរហើយអត់ព្រមទេ ទាល់លិចអ៊ីចឹងបានព្រមធ្វើផ្ទះថ្មី ប៉ាខ្ញុំចរិតបុរាណណាស់»។ជាមួយនឹងការបង្ហាញរូបភាពបែបនេះ ក៏មានការចូលរួមសោកស្តាយ ពីសំណាក់មិត្តភក្តិ ក្នុងសង្គមហ្វេសប៊ុក ចំពោះគ្រោះ ធម្មជាតិនេះ ជាពិសេសឱ្យមានការប្រុងប្រយ័ត្ន ចំពោះចរន្តអគ្គិសនី និង សត្វអសិរពិសនានា។ ដោយឡែក ភរិយារបស់ កែវ វាសនា បានឱ្យដឹងថា នេះជាផ្ទះប៉ាម៉ាក់របស់នាងនៅឯស្រុកកំណើត ដែលស្ថិតនៅខេត្តបន្ទាយមានជ័យ ហើយនាងក៏បានអះអាងថា ឆ្នាំនេះពិតជាលិចខ្លាំងណាស់៕ប្រភព៖popular