ព្រៃផ្សៃខ្លាំងណាស់!​ កូនប្រុសចង្រៃរួមគំនិតជាមួយមិត្តម្នាក់ចាក់ និងរឹតកម្ដាយរបស់ខ្លួនរហូតស្លា ប់រួចយកលុយ ក្រវឹល និងទូរស័ព្ទរត់គេចខ្លួន

0
141

ក្មេងប្រុសជំទង់និងមិត្តម្នាក់មកពីខេត្ត Phu Yen ភាគខាងត្បូងប្រទេសវៀតណាមត្រូវបានចាប់ខ្លួនកាលពីព្រឹកថ្ងៃអង្គារដោយសង្ស័យថាបានចាក់និងរឹត កម្តាយរបស់ខ្លួនរហូតដល់ស្លាប់ដើម្បីលួចលុយ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
អ្នកដែលត្រូវចាប់ខ្លួនមានឈ្មោះ Nguyen Lam អាយុ១៨ឆ្នាំនៅស្រុក Dong Hoa ក្នុងខេត្ត Phu Yen និងឈ្មោះ Dang Phu Cong អាយុ១៤ឆ្នាំមកពីឃុំ Binh Ngoc ក្នុងទីរួមខេត្ត Tuy Hoa។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាមប៉ូលិសក្នុងតំបន់បានឲ្យដឹងថា Lam បានសារភាពថា ខ្លួនបានប្រាប់មិត្តភក្តិឈ្មោះ Cong ឲ្យមកផ្ទះរបស់ខ្លួនដើម្បីសម្លាប់ស្រ្តីជាម្តាយនៅព្រឹកថ្ងៃចន្ទ។
ពេលទៅដល់ផ្ទះរបស់ Lam ក្មេងជំទង់អាយុ១៨ឆ្នាំរូបនេះបានចាក់ម្តាយអាយុ៥៤ឆ្នាំរបស់ខ្លួនឈ្មោះ Tran Thi Thu Lieu ជាច្រើនកាំបិត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បន្ទាប់មក Lam និង Cong បានរឹត កអ្នកស្រី Lieu រហូតដល់ស្លាប់ដោយប្រើខ្សែពួរ។
បន្ទាប់ពីសម្លាប់រួច ក្មេងប្រុសទាំង២នាក់បានឆែកឆេរសាកសពរបស់គាត់ហើយបានលួចយកប្រាក់ចំនួន៣.២លានដុង (១៣៨ដុល្លារ) ក្រវិលមួយគូនិងទូរស័ព្ទដៃមួយគ្រឿងមុនពេលរត់ចេញពីផ្ទះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ពេលបងប្រុសរបស់ Lam មកដល់ផ្ទះវិញនៅរសៀលថ្ងៃចន្ទ គាត់បានប្រទះឃើញសាកសពស្រ្តីជាម្តាយនៅក្នុងផ្ទះបាយ។
ដោយទទួលបានព័ត៌មានពីករណីនេះ មន្ត្រីប៉ូលិសបានកំណត់មុខសញ្ញាឈ្មោះ Lam និង Cong ថាជាជនសង្ស័យនៅម៉ោង៨និង៣០នាទីយប់ថ្ងៃដដែល។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យោងតាមមន្រ្តីប៉ូលិសបានឲ្យដឹងថា ក្មេងប្រុសទាំង២នាក់ត្រូវប្រឈមមុខនឹងការចោទប្រកាន់ពីបទមនុស្សឃាត៕ប្រភព Kampuchea Thmey