មិនសរសើមិនបាន! មកមើលសម្រស់ដ៍ស្រស់ស្អាតរបស់ Miss Grand Cambodia ឃើញហើយលង់

0
209

ដ្បិតថាបបវរកញ្ញាគ្រងមកុដ Miss Grand Cambodia 2020 ត្រូវបានរកឃើញដែលបានទៅលើកញ្ញា សេង រដ្ឋា មកពីខេត្តកំពង់ធំក៏ពិតមែន ប៉ុន្ដែរូបសម្រស់របស់បវរកញ្ញាទាំង ២៧ រូបទៀត ក៏ស្រស់ស្អាត និង ទាក់ទាញតាមបែបផែនរៀងៗមិនធម្មតាដែរ ។ ក្នុងចំណោមបេក្ខភាពបវរកញ្ញា Miss Grand កម្ពុជា ២០២០ ទាំងអស់នោះ គេកត់សម្គាល់ឃើញកញ្ញា ម៉ាន ស្រីមុំ ដែលមានឈាមជ័រអ្នកខេត្តសៀមរាប និង អ្នកគាំទ្របានស្គាល់ជា Miss Grand តំណាងខ្មែររស់នៅអាមេរិក ក៏មានរូបសម្រស់ស្អាតស្រស់ស្អាត លេចធ្លោ គួរជាទីគយគន់សម្រាប់ទស្សនិកជន និង អ្នកគាំទ្រផងដែរ ។ ជាក់ស្ដែងគ្រាន់តែចប់កម្មវិធីប្រកួត ថ្មីៗនេះកញ្ញា ម៉ាន ស្រីមុំ ក៏បានរំលេចខ្លួនជាមួយឈុតខោខ្លី អាវបញ្ចេញក្បាលពោះ និង រន្ធផ្សិតនៅមាត់សមុទ្រនៃខេត្តកែប យ៉ាងសិចស៊ីទាក់ទាញបំផុត ដែលបង្ហាញឱ្យឃើញពីដងខ្លួនតូចស្រឡូន ចង្កេះមួយក្ដាប់ ហើយជាមួយនឹងការបន្ថែមស្ទីលថតរូបដ៏គួរឱ្យចាប់អារម្មណ៍ទៀតនោះ បានធ្វើឱ្យបវរកញ្ញា ម៉ាន ស្រីមុំ កាន់តែទទួលបានការចាប់អារម្មណ៍ និង លើកសរសើរសម្រស់ថាស្អាត និង ជឿជាក់មិនដាច់ពីមាត់ពីមហាជន ៕ប្រភព៖ Popular