អ្នកលក់ឡេអនឡាញម្នាក់ប្រឈមមុខជាប់ពន្ធនាគា ១ឆ្នាំ និង ផាកពិន័យ ១០មុឺនបាតក្រោយឡាយវីដេអូស្រា.តលាបឡេ…(មានវីដេអូ)

0
216

នាង Nitthakarn Nunthasuteepat អាយុ​២៥ឆ្នាំ ដែល​ជា​តារា​ម៉ូដែល​ផង​នោះ បាន​ធ្វើ​ខ្សែវីដេអូ​មួយ ដោយ​បង្ហាញ​ពី​ប្រសិទ្ធភាព​របស់​ក្រែម​របស់​ខ្លួន ដែល​ជួយ​ឲ្យ​ផ្នែក​ខាង​ក្រោយ​របស់​នាង​មាន​ពណ៌​ស​ស្អាត។ វីដេអូ​នោះ​កើតឡើង​រយៈពេល ១សប្តាហ៍​ប៉ុណ្ណោះ បន្ទាប់​ពី​គ្លីនិក​មួយ​នៅ​ទីក្រុង​បាងកក បាន​បង្ក​ឲ្យ​មាន​ភាព​ចម្រូងចម្រាស​យ៉ាង​ខ្លាំង ក្រោយ​អះអាង​ថា​បាន​ទាក់ទាញ​បុរស​ជាង ១០០នាក់​ក្នុង​មួយ​ខែ​សម្រាប់​ការ​ធ្វើ​ឲ្យ​លិ.ង្គ​.ស។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យ៉ាងណាមិញ ប៉ូលិស​បាន​ធ្វើ​ការ​ឃាត់​ខ្លួន​នាង Nitthakarn និង​ចោទប្រកាន់​នាង​ក្រោម​ច្បាប់​ការពារ​អតិថិជន។ ឥឡូវនេះ​នាង​ត្រូវ​ប្រឈម​នឹង​ការ​ជាប់គុក​រហូត​ដល់​ទៅ ១ឆ្នាំ ឬ ពិន័យ​ជា​ប្រាក់​ចំនួន ១០០ ០០០បាត (៣ ០០០ដុល្លារ) ឬ​ត្រូវ​ជាប់​គុក​ផង ​និង​ពិន័យ​ជា​ប្រាក់​ផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លោក Chanannat Santhawanpat ប្រធាន​ផ្នែក​ការពារ​អតិថិជន នៅ​ក្នុង​ទីក្រុង​បាងកក បាន​និយាយ​ថា ប្រអប់​ផលិតផល​របស់​នាង​មាន​ព័ត៌មាន​មិន​គ្រប់គ្រាន់ ហើយ​អាច​ធ្វើ​ឲ្យ​មាន​ការ​ភាន់ច្រឡំ​ទៀត​ផង។ មិនតែប៉ុណ្ណោះ វីដេអូ​របស់​នាង​អាច​ត្រូវ​ចាត់​ថ្នាក់​ជា វីដេអូ​អាសអាភាស​ផង​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គួរបញ្ជាក់ឡើងវិញផងដែរថា កាលពីពេលថ្មីៗកន្លងទៅនេះ នៅក្នុងហ្វេសប៊ុកមួយមានឈ្មោះថា Nitthakarn Nunthasuteepat បានបង្ហោះពីវីដេអូរបស់គាត់ផ្ទាល់តែម្តងពីការលក់ឡេតាមអនឡាញ តែស្ត្រីម្នាក់នេះពិតជាធ្វើខ្លាំងជាងអ្វីដែលយើងធ្លាប់ឃើញរាល់ដងទៀត គឺគាត់ស្រាតចេញកំប៉ះគូទដើម្បីលាបឡេបង្ហាញឲ្យអតិថិជនរបស់ខ្លួន នេះក៏ព្រោះតែចង់បង្ហាញឲ្យឃើញថា ឡេនេះពិតជាពូកែមែន សូម្បីតែនៅកន្លែងមួយចំនួនក៏អាចធ្វើឲ្យសបានដែរ៕