បរទេស៖ ស្ត្រីតៃវ៉ាន់ចិត្តសឿងបឿងម្នាក់បានល្បួងអតីតប្តីរបស់ខ្លួន មុនកា ត់ លិ ង្គ និង ព ង ស្វា ស របស់គាត់ ចាក់ទឹកអាស៊ីតពីលើនិងទម្លាក់ចូលក្នុងចានបង្គន់រួចចុចទឹកអោយវាហូរចូលក្នុងលូទៅបាត់ក្រោយពីដឹងថា បុរសនេះបានបោ ក ប្រា ស់ រូបគាត់កាលពីពួកគេនៅត្រូវគ្នា។ យោងតាមប៉ូលិស ស្ត្រីដែលគេស្គាល់ឈ្មោះត្រឹមតែ លី អាយុ៥៨ឆ្នាំ បានប្រើកន្ត្រៃដ៏មុតមួយកា ត់ អាអូនតូចរបស់អតីតប្តីរបស់គាត់ ដោយបន្យល់ទុកអោយជាប់នឹងខ្លួនត្រឹមតែ១សង់ទីម៉ែត្រប៉ុណ្ណោះ។ គេថា ស្ត្រីចិត្តសឿងរូបនេះក្រោយពី កា ត់ ប្រ ដា ប់ ភេ ទ រ បស់អតីតដៃគូស្នេហ៍រួចថែមទាំងពោលថា «បើអញអត់វា មីណាក៏អត់ដែរ»មុនពេលលេបថ្នាំប្រមាណ៤០គ្រាប់ដោយទំនងប៉ ង ស ម្លា ប់ ខ្លួន។
បុរសនេះត្រូវបានគេប្រញាប់បញ្ជូនទៅកាន់មន្ទីរពេទ្យ ក្រោយអតីតប្រពន្ធ កា ត់ លិ ង្គថែមទាំងព ង ស្វា ស ទម្លាក់ចូលក្នុងបង្គន់ ឧបទ្ទវហេតុដ៏ព្រឺខ្លួននេះបានកើតឡើងនៅផ្ទះរបស់អ្នកទាំងពីរនៅទីប្រជុំជនហ៊ូកូ នៅកោះតៃវ៉ាន់ កាលពីថ្ងៃ២៤កក្កដា។ បាយការណ៍បាននិយាយថា ពួកគេបានលែងលះគ្នាកាលពីជិត១ខែមុន តែលោកចេន ដែលអត់ការងារធ្វើ២ឆ្នាំមកហើយបន្តរស់នៅក្នុងផ្ទះជាមួយលោកស្រីលី។ អាជ្ញាធរបាននិយាយថាខ្លួនបានទទួលការទូរស័ព្ទហៅមកពីលោកចេន អាយុ៥៦ឆ្នាំ ក្រោយហេតុការណ៍នេះបានកើតឡើងនៅម៉ោងជិត៩យប់។គាត់ខ្លាចមានអំពើ ហិ ង្សា ថែមទៀតពីអតីតប្រពន្ធខ្លួននិងបានបិទខ្ទាស់គន្លឹះទ្វារនិងបង្ខាំងខ្លួននៅក្នុងបន្ទប់បង្គន់។ គេថាលោកស្រីលី បានរៀបចំផែនការ កា ត់ ប្រ ដា ប់ ភេ ទ អតីតប្តីរបស់នាងចោល ក្រោយដឹងថា ក្រៅពីរស់ដោយពឹងលើចំណូលរបស់លោកស្រី លោកចេនថែមទាំងលួចមានស្រីមិនអោយលោកស្រីដឹងថែមទៀតកាលពីមិនទាន់លែងលះគ្នា។ លោកស្រីបានល្បួងលោកចេននិងបន្ទាប់ពីចាប់ច្បាមកា ត់ ប្រ ដា ប់ ភេ ទ គាត់ ចាក់ទឹកអស៊ីតលើវានិងទម្លាក់ចូលក្នុងចានបង្គន់និងចុចទឹកបង្ហូរវាចោល។ អាជ្ញាធរក៏បានអោយដឹងផងដែរថា គេមិនអាចរកឃើញឬសង្គ្រោះ លិ ង្គ ដែលត្រូវកា ត់ ចោ ល នោះមកវិញបានទេ។ មន្ត្រីអនុវត្តន៍ច្បាប់ក៏បាននិយាយថា ជ ន ល្មើ ស ឈ្មោះលី បានសន្លប់នៅក្នុងផ្ទះកើតហេតុក្រោយលេបថ្នាំប្រមាណ៤០គ្រាប់ក្នុងបំណងស ម្លា ប់ ខ្លួន។ ជនរងគ្រោះទាំងពីរត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យតែមួយនិងពួកគេរួចផុតពីគ្រោះថ្នាក់ដល់ជីវិត។ អ្នកជិតខាងបាននិយាយថា ប្តីប្រពន្ធអត់មានកូននេះតែងឈ្លោះគ្នាមិនសូវដាច់ទេ៕ កម្ពុជាថ្មី