ឧត្ថម្ភាគចក្រមួយគ្រឿងថ្មីចែស ត្រូវដឹកតាមឡានសន្តោងមួយគ្រឿងនៅរសៀលថ្ងៃទី ១០ មិថុនា ឆ្នាំ ២០២០ នេះ ធ្វើឲ្យអ្នកភ្នំពេញមានការភ្ញាក់ផ្អើលជាខ្លាំង រហូតចង់ដឹងពីលក្ខណៈសម្បត្តិពិសេសតម្លៃរបស់វាតែម្តង។
ឧត្ថម្ភាគចក្រដែលដឹកតាមឡានសន្តោងផ្អើលពេញភ្នំពេញនោះ ជាប្រភេទ Eurocopter AS365N3 Dauphin ម៉ាស៊ីនភ្លោះ ដែលផលិតដោយក្រុមហ៊ុនបារាំង Airbus Helicopters។
ឧត្ថម្ភាគចក្រ ប្រភេទនេះមានពីឡុត ១ ឬ ២ នាក់ និងអាចដឹកអ្នកដំណើរសរុបបាន ១២ នាក់។ ល្បឿនអតិបរមានរបស់វាដល់ទៅ ៣០៦ គ.ម/ម៉ និងអាចហោះបានរយៈចម្ងាយ ៨២៧ គ.ម។ តម្លៃរបស់វានៅបរទេសប្រហាក់ប្រហែល ១១ លានដុល្លារ។
ឧត្ថម្ភាគចក្រប្រភេទនេះ មានប្រទេសជាច្រើនដំណើរការដូចជា ជប៉ុន អូស្រាលី បារាំង អេស្ប៉ាញ ស្វីស បង់ក្លាដែស ម៉ាឡេស៊ី ឥណ្ឌូនេស៊ី តៃវ៉ាន់ ក្រិច អាហ្សង់ទីន និងកម្ពុជាដើម៕