ដូចដែលប្រិយមិត្តមួយចំនួនធំបានដឹងរួចមកហេីយថា កាលពីព្រឹកមិញអ្នកប្រេីប្រាស់ប្រព័ន្ធទូរស័ព្ទស្មាត(Smart) បានមានបញ្ហាមួយចំនួនលេីការតេ និងប្រេីប្រាស់អ៊ិនធេីណែត។
យ៉ាងណាមិញនៅមុននេះបន្តិចក្រុមហ៊ុនស្មាតបានបង្ហោះថា “ជូនចំពោះអតិថិជនទាំងអស់ជាទីគោរព!
ដោយសារតែមានការស្ថាបនាផ្លូវលេខ 315 បណ្តាលឱ្យខ្សែកាបអុបទិកត្រូវបានកាត់ផ្ដាច់ ដែលធ្វើអោយប៉ះពាល់ដល់ការតេចេញ និងទទួលការហៅចូលក៏ដូចជាការប្រើអុិនធឺណិត ព្រមទាំងកម្មវិធីមួយចំនួនរបស់ Smart ពីចន្លោះម៉ោង 10:30 ព្រឹក រហូតដល់ 6 ល្ងាច។
យើងខ្ញុំសូមជម្រាបជូនថាសេវាកម្មទាំងអស់ត្រូវបានត្រលប់មកប្រក្រតីភាពវិញហើយ។
ដើម្បីសម្តែងការសុំទោស យើងនឹងផ្តល់ជូនអតិថិជនបង់លុយជាមុនដែលនៅមានសុពលភាពចំនួន 50 ដុល្លារសម្រាប់ប្រើក្នុងប្រព័ន្ធដែលមានសុពលភាព3 ថ្ងៃដោយឥតគិតលុយ។ សូមចុច *5050# ឲ្យបានមុនថ្ងៃ 12 មិថុនា 2020 ម៉ោង 11:59 យប់ ដើម្បីទទួលបានការផ្ដល់ជូននេះ។
យើងខ្ញុំសូមអធ្យាស្រ័យចំពោះការរអាក់រអួលនេះ និងសោកស្តាយចំពោះការរំខានដោយអចេតនានៃសេវាកម្មរបស់លោកអ្នក។
សូមអរគុណចំពោះការបន្តគាំទ្រ។
Dear valued subscribers,
Due to road construction on Street 315, a fiber optic cable was cut, impacting calls, SMS, Internet access and Smart apps between 10:30 AM and 6 PM.
We are glad to inform you that all services have now been restored.
To express our sincere apologies, we are giving all active prepaid subscribers a FREE 50 USD on-net BONUS, valid for 3 days. Please dial *5050# before 12.06.20 at 11:59 PM to redeem your FREE BONUS.
We deeply apologize for the inconvenience and regret the unintended interruption of your service.
Thank you for your continued, loyal support.
Your Smart.”