នារសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ ប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំ ក្រោយពីបានឃើញវិដេអូពីបណ្តាញសង្គម ដែលបង្ហាញឲ្យឃើញពីសកម្មភាពម្ចាស់ហាងយីហោ ធារ៉ា ស្ថិតនៅផ្លូវលេខ១០៨កែងផ្លូវលេខ៥១ ភូមិទី៣សង្កាត់វត្តភ្នំ ខណ្ឌ
ដូនពេញ បានប្រេីអំពើហិង្សាទៅលើបុគ្គលិករបស់ខ្លួន ប៉ុស្តិ៍បានហៅម្ចាស់ហាងខាងលើមកសាកសួរនិងអនុវត្តន៍តាមនីតិវិធីច្បាប់ជូនជនរងគ្រោះ។ គួរបញ្ជាក់ថាហាងធារ៉ាផ្លូវ១០៨កែងផ្លូវ៥១ ទល់មុខទីលានប្រជាធិតេយ្យ ខណ្ឌដូនពេញ
កាលពីយប់ថ្ងៃទី ៦ មិថុនា ឆ្នាំ ២០២០ មានករណីម្ចាស់ហាងប្រុស បានឈ្លោះប្រកែកជាមួយម្ចាស់ហាងស្រី ហើយ បោកកែវ បោកចាន ស្រាប់តែបុគ្គលិកចូលមកជួយឃាត់ ស្រាប់តែវាយបុគ្គលិក និងគប់ចាន រហូតដល់
បុគ្គលិកឈឺដួលដល់ដី និងធ្វើការវាយទាត់ធាក់លើបុគ្គលិកដែលដួលនោះថែមទៀត។ ទង្វើដែលថតបានពីកាមេរ៉ាសុវត្ថិភាពនេះធ្វើឲ្យមហាជនរិះគន់យ៉ាងខ្លាំង និងសំណូមពរឲ្យសមត្ថកិច្ចចាត់វិធានការតាមច្បាប់៕
នេះជាទង្វើរអគតិរបស់ម្ចាស់ហាងធារ៉ា ដែលប្រើហិង្សាគប់ចានទៅលើកូនឈ្នួលបណ្តាលឲ្យដួលនឹងដីរួចវ៉ៃទាត់ធាក់យ៉ាងឃោឃៅ ។ ទីកន្លែងកើតហេតុ ហាងធារ៉ាផ្លូវ១០៨កែងផ្លូវ៥១ ទល់មុខទីលានប្រជាធិតេយ្យ ខណ្ឌដូនពេញ។
Posted by Sin Sophea on Tuesday, June 9, 2020