តារាសម្តែងជប៉ុននិងជាអតីតតារាភាពយន្តក្ដៅសាច់ Sola Aoi បានប្រកាសរៀបការជាមួយសិល្បករជនជាតិជប៉ុនលោក DJ Non កាលពីឆ្នាំ២០១៧។
ប៉ុន្តែគូស្វាមីភរិយានេះមិនបានរៀបចំពិធីអាពាហ៍ពិពាហ៍អ្វីទាំងអស់ រហូតដល់ខែឧសភាឆ្នាំមុន ពួកគេបានផ្ដល់កំណើតដល់កូនប្រុសភ្លោះពីរនាក់។
ក្នុងឆ្នាំ ២០២០ នេះ Aoi មានអាយុ ៣៦ ឆ្នាំ ចំណែកឯស្វាមីនាង DJ Non មានអាយុ ៤៥ ឆ្នាំហើយ។ បណ្ដាអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីបានឃើញរូបថតរៀបការអ្នកទាំងពីរ កាលពីថ្ងៃអាទិត្យ ទី១៩ ខែមករា នេះ ដោយប្ដីប្រពន្ធទាំង២បានសម្រេចចិត្តរៀបចំពិធីអាពាហ៍ពិពាហ៍ជាផ្លូវការ នៅឯកោះហាវ៉ៃ។
គេឃើញ Aoi បានបង្ហោះរូបថតនៅក្នុងរ៉ូបអាពាហ៍ពិពាហ៍ កាលពីថ្ងៃចន្ទដោយសរសេរថា “ខ្ញុំបានរៀបអាពាហ៍ពិពាហ៍ នៅកោះហាវ៉ៃ” ។
ស្របពេលគ្នាដែរ គេឃើញស្វាមីរបស់ Aoi បានបង្ហោះរូបថតរបស់ពួកគេនៅលើបណ្តាញសង្គម Instagram នៅក្នុងឈុតអាពាហ៍ពិពាហ៍ដោយសរសេរថា ពួកគេបាននាំកូនៗ ទៅជាមួយនៅហាវ៉ៃ។ លោកក៏បានបង្ហោះរូបថតមើលក្រោយរបស់កូនភ្លោះនៅក្នុងកៅអីទារកផងដែរ។
Aoi បានចូលប្រឡូកក្នុងវិស័យសម្តែងដំបូងនៅអាយុ ១៨ ឆ្នាំ ដោយបានដើរតួក្នុងរឿងភាគទូរទស្សន៍ដ៏ល្បីរបស់ជប៉ុនរួមមាន រឿង Jyouou នៅឆ្នាំ ២០០៥ និងរឿង Galileo នៅឆ្នាំ ២០០៧ និងធ្លាប់សម្ដែងភាពយន្តថៃផងដែរគឺរឿង “I Fine Thank You Love You”។
អតីតតារាសិចរូបនេះ បានប្រកាសចូលនិវត្តន៍ពីឧស្សាហកម្មកម្សាន្តកាលពី២ឆ្នាំមុន។ Aoi និងស្វាមីទើបតែរៀបការជាផ្លូវការក្នុងឆ្នាំ ២០២០នេះ បន្ទាប់ពីនាងប្រកាសលាឈប់ពីសិល្បៈកាលពីឆ្នាំ ២០១៧ ៕ ប្រភព៖ កម្ពុជាថ្មី