អតីតតារាសម្ដែងក្នុងវិស័យភាពយន្តអាសអាភាសជប៉ុន នាង Emiri Okazaki បានប្រាប់ថា នាងអាចទទួលបានប្រាក់ដល់ ៦ពាន់ដុល្លារក្នុងការថតម្ដងៗ (១រឿង) ហើយជាទូទៅ គឺនាងអាចថតបាន ២៨ដងក្នុងមួយខែ (ស្មើនឹងទឹកប្រាក់សរុប ១៦,៨ម៉ឺនដុល្លារក្នុងមួយខែ)។
នាងបានឲ្យដឹងយ៉ាងដូច្នេះ នៅក្នុងបទសម្ភាសន៍ជាមួយតារា YouTube ល្បីឈ្មោះ Kei ក្នុង Channel Asian Boss កាលពីពេលកន្លងទៅ។
នាងបានពន្យល់ថា មានកុងត្រា ២ សម្រាប់ឲ្យតារាស្រីជ្រើសរើស។ ជម្រើសទី១ គឺកុងត្រាប្រចាំឆ្នាំ ដែលតម្រូវឲ្យថត ១រឿង ក្នុង១ខែ ដោយទទួលបានប្រាក់ចន្លោះពី ១ម៉ឺនដុល្លារ ទៅ ១០ម៉ឺនដុល្លារក្នុង១រឿង។
ចំណែកជម្រើសទី២ គឺកុងត្រាសម្រាប់ការថតម្ដងៗ ដែលទទួលបានដោយផ្អែកទៅតាមចំនួនរឿងដែលថតបាន។ ជាទូទៅ គឺ ២០០០ដុល្លារ ទៅ ៦០០០ដុល្លារក្នុងពេលថតម្ដង (១រឿង) ហើយការថតគឺស្ទើរជារៀងរាល់ថ្ងៃ អាចដល់ ២៨ដង ក្នុង១ខែ។
ទោះរកចំណូលបានច្រើនបែបនេះក្ដី នាង Emiri បានឲ្យដឹងថា នាងជួបបញ្ហាច្រើនដោយសារអាជីពនេះ ជាពិសេសគឺទំនាក់ទំនងផ្ទាល់ខ្លួន។
ជាក់ស្ដែង ម្ដាយរបស់នាងបានកាត់កាលនាងចោល អស់រយៈពេល ៦ខែ ក្រោយបានដឹងថានាងថតកុនសិច ចំណែកម្ដាយរបស់សង្សារនាង ក៏ព្យាយាមបំបែកបំបាក់ចំណងស្នេហារបស់នាងផងដែរ។
សូមបញ្ជាក់ថា នាង Emiri បានចាប់ផ្ដើមប្រកបអាជីពជាតារាសម្ដែងក្នុងភាពយន្តអាសអាភាស ក្នុងអាយុ ២១ឆ្នាំ ពេលនាងដឹងថានាងមិនអាចសម្រេចក្ដីស្រមៃក្លាយជាតារាម៉ូដែលល្បីឈ្មោះបាន។
“ពេលខ្ញុំអាយុ ២១ឆ្នាំ អាជីពម៉ូដែលរបស់ខ្ញុំនៅតែមិនរីកលូតលាស់។ ខ្ញុំមានអារម្មណ៍បរាជ័យ ហើយខ្ញុំគិតថា បើខ្ញុំបណ្ដោយខ្លួនឲ្យកាន់តែចាស់ជាងនេះទៀត គឺអាជីពរបស់ខ្ញុំនឹងកាន់តែធ្លាក់”។
នាងបានថតរឿងទី១ កាលពីឆ្នាំ២០១១។ ក្រោយពេលចាប់ផ្ដើមប្រឡូកអាជីពនោះ នាងក៏ចាប់ផ្ដើមមានអារម្មណ៍ថាស្ដាយក្រោយ។ “ខ្ញុំមានអារម្មណ៍ស្ដាយក្រោយ ទោះបីខ្ញុំដឹងថាខ្ញុំមិនបានធ្វើអ្វីខុសក៏ដោយ។
ខ្ញុំមានអារម្មណ៍ខុសឆ្គងចំពោះប៉ាម៉ាក់របស់ខ្ញុំ…។ អំឡុងពេលដែលម៉ាក់ខ្ញុំផ្ដាច់ទំនាក់ទំនងជាមួយខ្ញុំ ខ្ញុំស្រ្ដេស ហើយបារម្ភពីគាត់ ជាងបារម្ភពីការងារ”។
បច្ចុប្បន្ន នាងមានអាយុ ២៨ឆ្នាំ។ នាងបានលាឈប់ពីអាជីពសម្ដែង ទៅបង្កើតហាងថែរក្សាសម្ផស្សដោយខ្លួនឯងវិញ៕ ប្រភព៖ ខ្លីខ្លី
ចង់ដឹងលម្អិតបន្ថែម សូមទស្សនាបទសម្ភាសន៍របស់នាង នៅក្នុងវីដេអូខាងក្រោមនេះ៖