ភ្នំពេញ ៖ នេះជាលើកទី១ហើយ ដែលតារាចម្រៀងស្រីល្បីឈ្មោះជ្រកក្រោមដំបូលផលិតកម្មសាន់ដេ កញ្ញាអ៊ីវ៉ា បានធ្វើការថតវីដេអូញុំាខ្យងអាំង បង្ហោះឲ្យអ្នកគាំទ្ររបស់ខ្លួនឃើញជាសាធារណៈនោះ។
តារាចម្រៀងមានដើមកំណើតពីខេត្តកំពង់ស្ពឺរូបនេះ បានបង្ហោះវីដេអូញុំាខ្យងអាំង នៅលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីម្សិលមិញ ដោយរៀបរាប់ថា មិនងាយមានវីដេអូញុំាអញ្ចឹងទេ នេះជាលើកទី១ហើយ ហើយចំពោះអ្នកចង់ញុំាទិញខ្យងមកអាំងញុំាដូចខ្លួនដែរទៅ។
តាមរយៈវីដេអូរយៈពេលជិត២នាទីនេះ ក្រៅពីញុំាខ្យងអាំងអំបិលម្រេចនោះ គេក៏ឃើញមានបង្គាអាំងផងដែរ តែតារាចម្រៀងរូបនេះ ញុំាតែខ្យងអាំងថតបង្ហោះឲ្យអ្នកគាំទ្រមើលប៉ុណ្ណោះ។
បង្ហោះភ្ជាប់ជាមួយវីដេអូនេះ អ៊ីវ៉ា មានឈ្មោះពិត ឃិន ស្រីនាថ ក៏បានសរសេរCationដូច្នេះថា «មោះហូបបាយបងប្អូន ខ្យងអាំងខ្ទឹមម្រេចជ្រលក់ទឹកត្រីបុកមាត់មិនសូវទំនងទេតែឆ្ងាញ់ខ្លាំងណាស់បងប្អូន ជាតិនោះជាតិ ហេហេ»។
ក្រោយការបង្ហោះវីដេអូបែបនេះ ឃើញហើយ ពិតជាអ្នកឲ្យអ្នកគាំទ្រហាមទឹកមាត់ខ្លួនមិនឲ្យស្រក់មិនបានឡើយ បើមើលទៅទំនងយ៉ាងនេះនោះ ជាពិសេសអមដោយសំឡេងញុំា ជាមួយនឹងការរៀបរាប់របស់នាងផងនោះ៕ Darareport
មោះហូបបាយបងប្អូន ខ្យងអាំងខ្ទឹមម្រេចជ្រលក់ទឹកត្រីបុក😁😃😁😋មាត់មិនសូវទំនងទេតែឆ្ងាញ់ខ្លាំងណាស់បងប្អូន ជាតិនោះជាតិ ហេហេ😂😂
Posted by Eva Official on Thursday, June 4, 2020