មិនមែនជារឿងចម្លែកទេ នាពេលបច្ចុប្បន្នដែលតារាប្រុសស្រីមួយចំនួនបានទៅកែបន្ថែមរូបសម្រស់ ដើម្បីបំពេញចំនុច ខ្វះខាតនៅលើផ្ទៃមុខរបស់ខ្លួន ។
ម៉ៃ សុគន្ធ បានបង្ហាញមុខនៅក្នុងកម្មវិធី «ពេញចិត្តឬអត់» របស់ទូរទស្សន៍ម៉ាយធីវី។ តែអ្វីដែលកត់សម្គាល់ក្នុងនោះ ម៉ៃ សុគន្ធ បាននិយាយដោយមិនមានការលាក់លៀមថា លោកបានកែច្រមុះលើកដំបូងចំណាយ អស់ប្រាក់តែ ១៥ ដុល្លារទេ ។
ប៉ុន្តែក្រោយមកច្រមុះរបស់លោកក៏ហើមខ្លាំង ធ្វើឱ្យលោកសម្រេចចិត្តទៅ វះកាត់ជាលើកទីពីរដោយចំណាយប្រាក់អស់ ១៥០០ ដុល្លារ ។ ក្នុងនោះក៏មានការសរសើរដល់ ម៉ៃ សុគន្ធ ដែលបានប្រាប់ការពិត ដោយមិនមានការលាក់លៀមបែបនេះ ។
ម៉ៃ សុគន្ធ ធ្លាប់ជាអតីតតារាចម្រៀងនៅក្នុងក្រុមហាយរ៉ុកដែលមានសមាជិកដូចជា ញឹម ចាន់ថន និង ស៊ឹម ថៃណា ជាដើម ។ តែក្រោយមកពួកគេក៏បែកខ្ញែកគ្នាអស់ ។
តែយ៉ាងណា ម៉ៃ សុគន្ធ តែងលេច មុខនៅក្នុងកម្មវិធីរបស់ទូរទស្សន៍នានាផងដែរ ។ ដើម្បីឱ្យកាន់តែច្បាស់ទៅទស្សនាវីដេអូរបស់ មៃ សុគន្ធ ទាំងអស់គ្នា ៕ ប្រភព៖ ប្រជាប្រិយ
សូមទស្សនាវីដេអូខាងក្រោម៖