នៅវេលាម៉ោង ៨:១៥ នាទីព្រឹក ថ្ងៃទី ១៥ – ០៧ – ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង ១ លើក លើផ្លូវជាតិលេខ ៤៨ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៦១-៦២ នៅចំណុចអន្ទង់អាំធំស្ថិតក្នុងភូមិ ជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ បង្ករដោយ រថយន្តដឹកទំនិញ រអិលធ្លាក់ផ្លូវ ។
រថយន្តដឹកទំនិញ ០១ គ្រឿង (Hyundai) ពណ៌ ស ពាក់ស្លាកលេខ ព្រះសីហនុ ៣A ៤០០០ បើកបរដោយឈ្មោះ ប៉ិច រដ្ឋមុន្នី ភេទ ប្រុស អាយុ ៣៧ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង
បើកបរក្នុងទិសដៅពីខេត្តកំពត មកខេត្តកោះកុង បានរអិលធ្លាក់ផ្លូវ នៅចំណុចកើតហេតុខាងលើ បណ្តាលឲ្យរងរបួសស្រាល ដោយបានបើកបុកនឹងរនាំងសុវត្តិភាពដងផ្លូវខូចខាតចំនួន ០៤ផ្ទាំង។
មូលរហតុ ៖ មេឃភ្លៀងរអិល ជាន់ហ្វ្រាំងពុំស៊ី ។
បច្ចុប្បន្ន សមត្ថកិច្ចយេីង បានចុះជួយសង្គ្រោះ ជនរងគ្រោះនិងសំរួលសណ្តាប់ធ្នាប់ នៅកន្លែងកេីតហេតុ។
ប្រពភ៖