​ ញាក់សាច់! ស្ត្រីម្នាក់ធ្វើអោយដុកទ័រមួយក្រុមស្រឡាំងកាំង ពេលទ័រវះកាត់ក្នុងក្រពះចេញមកសុទ្ធតែដែក

0
5379

វេជ្ជបណ្ឌិត​ផ្នែក​វះកាត់​ក្នុងប្រទេស​ឥណ្ឌា បាន​សំដែង​ការ​ងើយ​ឆ្ងល់​យ៉ាងខ្លាំង និង​សឹង​មិន​ជឿ​លើ​អ្វី​ដែល​ពួកគេ​បាន​ឃើញ បន្ទាប់ពី​រកឃើញ​ដែក​តូចៗ​ជាច្រើន​នៅក្នុង​ពោះ​​ស្ត្រី​អ្នកជំងឺ​ម្នាក់​។ ដែក​តូចៗ​ទាំងនោះ​រួមមាន ខ្សែដៃ ចិញ្ជៀន ក្នៀប​សក់ និង​ម្ជុល​ជាដើម​។

​ស្ត្រី​ឥណ្ឌា​ម្នាក់​នោះ ត្រូវបាន​គេ​ស្គាល់​ថា​មានឈ្មោះ​ថា Sangita​។ គាត់​ត្រូវបាន​គេ​ដឹក​យក​ទៅ​មន្ទីរ​​ពេទ្យ​បន្ទាប់ពី​មានការ​ឈឺពោះ​យ៉ាងខ្លាំង​។​

​ដោយ​មាន​ការព្រួយបារម្ភ​ខ្លាំង វេជ្ជបណ្ឌិត​បាន​ធ្វើ​តេស្ត​ជា​ច្រើនសារ​ដើម្បី​ចង់ដឹង​ពី​មូលហេតុ​ ​នៃ​ការ​ឈឺពោះ​របស់​ស្ត្រី​រូប​នោះ​។​

​បន្ទាប់ពី​ធ្វើ​ការពិនិត្យ ពេទ្យ​មាន​ការស្រឡាំងកាំង នៅ​ពេល​ពួកគេ​ឃើញ​ដុំ​ដែក​តូចៗ​ជាច្រើន​នៅ​​ក្នុង​ពោះ​ស្ត្រី​អ្នកជំងឺ​នោះ​។ អ្នកជំងឺ​នោះ​ត្រូវបាន​គេ​គិតថា បាន​លេប​របស់​ទាំងនោះ​តាំងពី​យូរ ហើយ​ដែក​ទាំងនោះ​បាន​ប្រមូលផ្តុំ​គ្នា ធ្វើឲ្យ​ពោះ​របស់​គាត់​រឹង​។​

​វេជ្ជបណ្ឌិត Nitin Parmar ដែល​ជា​ពេទ្យវះកាត់​ជាន់ខ្ពស់ នៅ​មន្ទីរពេទ្យ Ahmedabad Civil ក្នុង​ប្រទេស​ឥណ្ឌា បាន​និយាយថា “​ក្រពះ​របស់​អ្នកជំងឺ​នោះ​បាន​ក្លាយទៅជា​រឹង​ដូច​ដុំ​ថ្ម​។ ពួកយើង​បាន​ធ្វើ​ការពិនិត្យ​កាំរស្មីអ៊ិច ហើយ​វា​បាន​បង្ហាញ​ពី​ដុំ​នៅក្នុង​ក្រពះ​គាត់​”​។​

​វេជ្ជបណ្ឌិត​ក៏​បាន​ធ្វើ​ការវះកាត់ និង​យក​ដែក​ទាំងនោះ រួម​មាន​ខ្សែដៃ ចិញ្ជៀន ក្នៀប​សក់ ម្ជុល​ខ្ទាស់​… ចេញពី​ពោះ​របស់គាត់​៕