ភ្នំពេញ ៖ តារាសម្ដែងអ៊ឹម ជីវ៉ា នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០នេះ បានចេញមុខបកស្រាយរឿងសុខា ព្រមទាំងពន្លះលោក ផែង វណ្ណៈ រឿងច្រណែនឈ្នានីសមនុស្សមិនសូវគ្រប់កប់ៗមាត់។
នៅក្នុងការឡាយវីដេអូនេះ លោកអ៊ឹម ជីវ៉ា បានលើកឡើងពីរឿង ដែលលោកផែង វណ្ណៈលើកយកប្រៀបធៀបរឿងខ្លួនសម្ភាសន៍សុខា មានអ្នកមើលដល់ជាង១លាន៤សែន ខណៈប៉ូលិសឡាយពីច្បាប់ចរាចរណ៍មានអ្នកមើលជាង១ពាន់នាក់នោះ។
លោក បានហៅការលើកឡើងនេះថា ជាមនុស្សមានភាពច្រណែន ចំពោះមនុស្សមានសតិមិនសូវគ្រប់ ដោយសារខ្លួនឡាយអត់អ្នកមើល មកច្រណែនគេ ហើយថាកម្មពារទាំងអស់នឹងធ្លាក់លើគ្រួសារលោកវិញ។ ជាមួយគ្នានេះ លោកក៏បានឆ្លើយតបចំពោះអ្នករិះគន់ចំពោះសុខាផងដែរ ដោយពន្លះទៅវិញ យ៉ាងចាស់ដៃតែម្ដង។
តារាសម្ដែងរូបនេះ បានបកស្រាយទៀតថា ពេលជួបសម្ភាសន៍ដំបូង លោកអត់ដឹងថាអត់គ្រប់លក្ខណៈទេ ពេលហៅមកថតបានដឹងថាសុខា កូរ ប៉ុណ្ណា។ ប៉ុន្តែរឿងលោកចូលពេទ្យ មិនមែនដោយសារសុខា មួយមុខទេ ដោយសារអាកាសធាតុក្ដៅ លោកត្រូវគ្រប់គ្រងតួទាំងអស់ ពេលថតសុខា ឆ្លៀតកូរទៅលេងTik Tok ជាដើម ហើយលោកអត់បានហូបបាយទៀត នេះជាមូលហេតុ។
លោកបន្តទៀតថា ការយកសុខា មកថតស្ពតអប់រំ មិនមែនដើម្បីទារតោងល្បីអីទេ ហើយក៏មិនមែនយកមកចូលសិល្បៈអីដែរ ពេលយកនាងមកថតបានដឹងថាមានសតិអត់សូវគ្រប់ តែដោយក្ដីអាណិតអាសូរលោកមិនបានបោះបង់នាងទេ និងណែនាំក្រុមជំនួយការទាំងអស់ត្រូវតស៊ូថតរហូតដល់ចប់។ ចំពោះរឿងនេះ បើលោកដឹងចឹង លោកមិនយកមកថតស្ពតអប់រំនោះទេ ត្រូវយកទៅថតអីផ្សេងហើយ៕ ប្រភព៖ darareport
សូមទស្សនាវីដេអូខាងក្រោម៖