ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងអនុវត្តការផាកពិន័យចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ ចំពោះភាពយឺតយ៉ាវ ឬមិនបានមកបន្តសុពលភាពលើការប្រើប្រាស់សេវាសាធារណៈវិស័យដឹកជញ្ជូនផ្លូវគោក តាមការកំណត់របស់ក្រសួង រួមមាន៖
១. លិខិតអនុញ្ញាតឱ្យធ្វើអាជីវកម្មដឹកជញ្ជូន
២. ការចុះបញ្ជីរថយន្តផ្លាកលេខ AT ឡើងវិញ
៣. ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តគ្រប់ប្រភេទ និងអាជីវកម្មត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ដ
៤. បណ្ណបើកបរយានយន្ត វិញ្ញាបនបត្របញ្ជាក់សមត្ថភាពគ្រូបង្រៀនបើកបរយានយន្ត និងលិខិតអនុញ្ញាតឱ្យធ្វើអាជីវកម្មបង្រៀនបើកបរយានយន្ត៕ អត្ថបទ៖ sabay