អធិការដ្ឋាននគរបាលក្រុងសួង នៅថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២០នេះ បានធ្វើការកោះហៅអ្នកលេងTikTokដ៏ពេញនិយមម្នាក់ ដែលមានឈ្មោះសុខា មកធ្វើការណែនាំក៏ដូចជាធ្វើកិច្ចសន្យា ក្រោយពីអ្នកលេងTikTokរូបនោះ បានបង្ហោះវីដេអូចូលបណ្តាញសង្គម ហើយអះអាងថាជាកូនអ្នកធំមានឪពុកជាផ្កាយ៣ និងថាខ្លួនមានកាំភ្លើងជាដើម។
បើ់តាមវីដេអូ បុគ្គលសុខារូបនោះ បានទទួលស្គាល់កំហុស និងសូមទោសជាសាធារណៈ ចំពោះកំហុសឆ្គងមួយនេះ ក៏ដូចជាសន្យាថាថ្ងៃក្រោយលែងហ៊ានបង្ហោះបែបនេះតទៅទៀតហើយ ដែលធ្វើឲ្យប៉ះពាល់ដល់ថ្នាក់ដឹកនាំ ក៏ដូចជាសង្គមជាតិ។
សូមទស្សនាវីដឹអូខាងក្រោម៖