ភ្នំពេញ ៖ នារីស្រស់ស្អាតម្នាក់ បានធ្លាក់លើពីអគារកម្ពស់១៩ជាន់ Casa នៅកោះពេជ្រ ខណ្ឌចំការមន នាវេលាម៉ោង១១ថ្ងៃត្រង់ ទី៩ ខែមេសា ឆ្នាំ២០២០នេះ។
តាមប្រភពព័ត៌មានពីអ្នកធ្វើការនៅកន្លែងកើតហេតុ បានប្រាប់ថា គាត់បានឃើញនារីរូបនេះ ដើរចុះឡើងៗ នៅវេរ៉ង់ដាជាន់ទី១៩ ដោយមុនពេលស្រី្ដរងគ្រោះធា្លក់ចុះមក គឺឮសំឡេងស្រែកខ្លាំងៗ។
ទោះបីយ៉ាងណា ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ កំពុងស្រាវជ្រាវ ដោយពុំទាន់បញ្ជាក់ថា ជាករណីឃាតកម្ម ឬការធ្វើអត្តឃាតខ្លួនឯងនោះទេ៕ @CSN